ព័ត៌មានជាតិ
នាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិការងារ រៀបចំទស្សនកិច្ចសិក្សា ក្រោមប្រធានបទ«មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»
នាយកដ្ឋានពេទ្យការងារ បានចូលរួមសហការជាមួយ វិទ្យាស្ថានជាតិការងារ រៀបចំដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) សម្រាប់សិក្ខាកាមវគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ស្ដីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍គ្រឿងម៉ាស៊ីន ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តសាកល្បង និងត្រួតពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាព នៃការប្រើប្រាស់សម្ភារៈការពារបុគ្គល (PPE) ឧបករណ៍ការពារសុវត្ថិភាពចាំបាច់សម្រាប់បំពាក់លើឧបករណ៍ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ ជាពិសេសផ្សារភ្ជាប់សិក្ខាកាម វគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ជាមួយនឹងការវិវត្តន៍របស់ឌីជីថលភាវូបនីយកម្មលើការ បណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារ នៅកម្ពុជា។

ទន្ទឹមនេះ សិក្ខាកាម ក៏អាចធ្វើការពិសោធន៍ផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងការសង្គ្រោះបឋម (first aid) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករ-និយោជិត នៅអំឡុងពេលបំពេញការងារ។






បន្ថែមពីនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករ-និយោជិត ក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ នៅព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធថ្មីៗ ក្នុងការផ្តល់ជូននូវការណែនាំអំពីការសិក្សាសាកល្បង ថែមទាំងបានអនុវត្តដោយផ្ទាល់ ជាមួយមន្ត្រីជំនាញ សុវត្ថិភាព និងសុខភាពការងារ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


