ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនឱ្យជួយទាញភាគីថៃ ទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការ ICJ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បន្តប្រាប់មេដឹកនាំជប៉ុនឱ្យជួយទាញភាគីថៃ ដើម្បីនាំយកបញ្ហាព្រំដែនដែលកំពុងចម្រូងចម្រាសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយដោយសន្តិវិធីតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ បានទទួលជួបពិភាក្សាការងារជាមួយសមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន លោក Nagashima Akihisa នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ជុំវិញការពិតនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ដែលបានផ្ដើមចេញពីភាគីថៃជាអ្នកបង្កឡើង ដើម្បីយកទៅជម្រាបលោកនាយករដ្ឋមន្ត្រីជប៉ុន បន្តឱ្យបានដឹង។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួប ថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាន គឺចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃមកលើទាហានកម្ពុជាដល់លេណដ្ឋានឈរជើងតែម្ដងរហូតទាហានកម្ពុជាម្នាក់ត្រូវពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ និងបន្តមកគឺការសម្រេចបិទព្រំដែនជាឯកតោភាគីពីភាគីថៃ ដែលធ្វើឱ្យស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងដូចពេលបច្ចុប្បន្ននេះ។

ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ សម្ដេចតេជោ ក៏បានប្រាប់ទីប្រឹក្សាពិសេសរបស់ជប៉ុន ថា កម្ពុជាមកដល់ពេលនេះមិនទាន់ត្រូវការប្រទេសទី៣ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ។ អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយដោយសន្តិវិធី ពោលគឺតាមរយៈយន្តការច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ កម្ពុជាមិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេស ឱ្យជួយប្រាប់ទៅលោកនាយករដ្ឋមន្ត្រីជប៉ុនបានដឹង ហើយអាចឱ្យជប៉ុនជួយជំរុញភាគីថៃ ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


