ព័ត៌មានជាតិ
អគ្គនាយក CMAC ចុះពិនិត្យវឌ្ឍនភាពជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ-១៩
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានចុះពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងសុនខ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ-១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់កំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោក ហេង រតនា បានបញ្ជាក់ថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដារសុវត្ថិភាពសុខភាពសាធារណៈ និងដើម្បីចូលរួមក្នុងការបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកថាការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ កំពុងដំណើរការជាមួយក្តីសង្ឃឹម និងភាពជឿជាក់។

លោក ហេង រតនា ធ្លាប់បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ មានទំនុកចិត្តអាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន ហើយអង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសម្រាប់បម្រើការងារសិក្សាស្រាវជ្រាវនេះរួចហើយ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។

ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមការងាររបស់ក្រសួងសុខាភិបាល (សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល) និងអង្គភាពស៊ីម៉ាក់ បានជួបពិភាក្សាគ្នាជាលើកទី១ ដើម្បីដំណើរការការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នេះផងដែរ៕
ដោយ ៖ កោះកែវ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


