ព័ត៌មានជាតិ
ទំហំទីផ្សារបុព្វលាភធានារ៉ាប់រងកើនដល់ប្រមាណ ៣៥៧ លានដុល្លារ ក្នុងឆ្នាំ២០២៤
ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១ ដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុលក្នុងឆ្នាំ២០២៤។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី “ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”។

ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានា-រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក ត្រូវបានផ្ដល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបន្ថែមថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់។
ពាក់ព័ន្ធ “ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានអះអាងថា គឺដើម្បីជំរុញកំណើនទីផ្សារធានារ៉ាប់រង និងសន្ទុះអភិវឌ្ឍន៍នៃវិស័យធានារ៉ាប់រងកម្ពុជា និងបង្កើតភាពធន់ទៅនឹងវិបត្តិនានា។
លោកជឿជាក់ថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់នូវវេទិកាមួយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធានា-រ៉ាប់រង ដៃគូអភិវឌ្ឍន៍ អាចចូលរួមពិនិត្យពិភាក្សា និងផ្ដល់ធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តទៅបានប្រកបដោយភាពជោគជ័យ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


