ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និងឈ្លាសវៃ របស់សម្តេចតេជោ
ការកោតសរសើររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។
តាងនាមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង លើកឡើងថា “ខ្ញុំសូមសម្តែងនូវការគោរពកោត សរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និងឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។
ក្រោមមគ្គុទ្ទេស ក៏ប្រកបដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោ បាយគន្លឹះលើវិស័យសំខាន់ៗ ត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោល ដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន”។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង តំណាងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀស ផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


