ព័ត៌មានជាតិ
Techpreneur Bootcamp នាំយុវជនកម្ពុជាឈានឆ្ពោះទៅជាអ្នកដឹកនាំសហគ្រិនក្នុងវិស័យឌីជីថល
យុវជនកម្ពុជាចំនួន ៣០ នាក់ បានបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាល Techpreneur Bootcamp ដែលរៀបចំជាលើកទីមួយនៅប្រទេសកម្ពុជា។ កម្មវិធីបណ្តុះបណ្តាល Techpreneur Bootcamp ជាផ្នែកមួយជួយជំរុញដល់យុវជនកម្ពុជា ដើម្បីឈានចាប់ទៅជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា កម្មវិធី Techpreneur Bootcamp ជាផ្នែកមួយបំផុសដល់យុវជនកម្ពុជាចាប់យកមុខជំនាញផ្នែកឌីជីថល ដើម្បីអាចក្លាយសហគ្រិនភាពផ្នែកបច្ចេកវិទ្យានៅពេលអនាគត។
តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ក៏នឹងជួយជំរុញល្បឿននៃបដិវត្តកម្មឌីជីថលនៅកម្ពុជា ខណៈដែលចក្ខុវិស័យរបស់រដ្ឋាភិបាលចង់ផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឲ្យបានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លោក សូ វិសុទ្ធី បន្ថែម។

រដ្ឋាភិបាលកំពុងជំរុញបដិវត្តកម្មឌីជីថល ក្នុងនោះក៏មានការអភិវឌ្ឍពលរដ្ឋឌីជីថលនិងធនធានមនុស្សផងដែរ។ ការចាប់យកពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាល DICHI Academy ដែលរៀបចំវគ្គបណ្តុះបណ្តាល Techpreneur Bootcamp បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការប្រើគំនិតច្នៃប្រឌិតក្នុងការចាប់យកដំណោះស្រាយបច្ចេកវិទ្យា ផ្តល់ផលវិជ្ជមានដល់ប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម។
បន្ថែមពីនេះ កម្មវិធីបណ្ដុះបណ្ដាលដែលសិក្សារយៈពេល ៩ ខែ នេះ ក៏ក្នុងគោលបំណងគាំទ្រដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍជំនាញ អភិវឌ្ឍន៍កម្មវិធី (Full Stack Development) រួមជាមួយជំនាញសហគ្រិនភាព ហើយនិស្សិតដែលបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល។
កម្មវិធីបណ្ដុះបណ្ដាល Techpreneur Bootcamp បានដំណើរការរៀបចំជាលើកទីមួយក្នុងប្រទេសកម្ពុជា។មជ្ឈមណ្ឌលបណ្ដុះបណ្ដាល DICHI Academy និងក្រុមហ៊ុន The Expert Leadership Innovation Exchange (ELIX) បានសហការគ្នារៀបចំ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រោយបញ្ចប់វគ្កបណ្តុះបណ្តាលនេះ សិស្សនិស្សិតកម្ពុជាចំនួន ៣០ នាក់ បានទទួលសញ្ញាបត្រដែលទទួលស្គាល់ពីក្រុមហ៊ុនជាដៃគូមកពី Silicon Valley រួមទាំងឱកាសបម្រើការងារនៅក្រុមហ៊ុនធំៗនៅក្នុងស្រុកផងដែរ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


