Connect with us

ព័ត៌មានជាតិ

អ្នក​ទេសចរណ៍​លើក​ឡើង​ថា ខេត្ត​កំពត​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​កាន់​តែ​​ទាក់ទាញ​សម្រាប់​ភ្ញៀវជាតិ និងអន្តរជាតិ

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥នេះលោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់​ឱ្យ​ដឹង​ថា មានភ្ញៀវទេសចរណ៍​ដែលបានមកលេងខេត្តកំពត​ក៏​បានបង្ហាញអារម្មណ៍របស់ខ្លួនថា ខេត្តកំពតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍រីកចម្រើនគួរ​ឱ្យ​កត់​សំគាល់ ពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​សមិទ្ធផល​ទេសចរណ៍ថ្មីៗ ប្លែកៗ ដែល​ទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ ឱ្យ​មក​ទស្សនាកម្សាន្តកាន់តែច្រើន  ហើយបានជួយផ្សព្វផ្សាយបន្ត ធ្វើ​ឱ្យខេត្តកំពតល្បីរន្ទឺសុសសាយទាំងក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ញៀវទេសចរដែលជាក្រុមនិស្សិតថ្នាក់អនុបណ្ឌិតនៅខេត្តបាត់ដំបង មក​ធ្វើ​ទស្សនកិច្ច​សិក្សានៅខេត្តកំពត បានប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ពិត​ជា​សប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកដល់ខេត្តតារារះទិសនិរតីដ៏ទាក់ទាញមួយនេះ។

ពួកគាត់បញ្ជាក់ថា ពេលបានឃើញខេត្តកំពត នៅលើប្រព័ន្ធផ្សព្វផ្សាយនានា  ក៏ចាប់អារម្មណ៍ គិតចង់មកលេងយ៉ាងហោចឲ្យបានម្តង  ប៉ុន្តែពេលបានមកដល់ដោយផ្ទាល់  ទើបដឹងថាទេសភាព បរិយាកាស កន្លែងដើរកម្សាន្តនៅខេត្តកំពត ពិតជា​បាន​អន្ទង​យក​ដួងចិត្ត​របស់​ពួក​គាត់​កាន់​តែ​ខ្លាំង និងមានអារម្មណ៍ថា មិនចង់ទៅវិញទេ   ហើយ​ពេល​ចាក​ចេញ​ពី​រមណីយដ្ឋាន​ណា​មួយ ក៏តែងតែនឹកគិតជាស្រេចថា នឹងត្រូវមកលេងទៀត​ឱ្យបាននៅពេលដ៏សមរម្យណាមួយ។

ពួកគាត់បានសរសើរដល់អាជ្ញាធរខេត្ត ដែលបានរៀបចំខេត្តបានស្អាត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើន ខណៈដែលសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងខេត្តមានភាពល្អប្រសើរ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានបញ្ជាក់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់​លោក ម៉ៅ ធនិន  រដ្ឋបាលខេត្តបាននិងកំពុង បន្តអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាកាស្ថាបនាផ្លូវបេតុងតភ្ជាប់ពីក្រុងកំពតទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត  ផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត  រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ និងស្ពានថ្មី ដោយស្ថាបនាផ្លូវរថយន្ត ចិញ្ចឹមផ្លូវក្រាលម៉ាប សួនដើមឈើ សួនអង្គុយលម្ហែ និងផ្លូវម៉ាស្សាបាតជើង១០៦ម៉ែត្រផងដែរ។

ក្រៅពីនេះ រដ្ឋបាលខេត្តកំពតក៏បានគ្រោងនឹងបន្តស្ថាបនាផ្លូវបេតុងមាត់ព្រែកត្រើយខាងលិចផងដែរ ខណៈដែលស្ពានវាងក្រុងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងចាប់ផ្តើមបើការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុនេះ។

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបានមកលេងខេត្តកំពត មានចំនួនជិត១លាន ៤សែននាក់ គឺកើនឡើង៥% បើបៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤កន្លងទៅ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ វិនាទី មុន

អ្នក​ទេសចរណ៍​លើក​ឡើង​ថា ខេត្ត​កំពត​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​កាន់​តែ​​ទាក់ទាញ​សម្រាប់​ភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ២៣ នាទីutes មុន

ពលរដ្ឋ​សប្បាយ​ និង ​សាទរ​នូវ​ប្រាង្គប្រាសាទ​បុរាណ​កេរដំណែល​ដូនតា​ខ្មែរ​ កំពុង​ជួយលើកមុខមាត់​កិត្យានុភាព​ជាតិ​ខ្មែរ​ឡើង​វិញ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងការងារ ​នាំ​ក្រុម​ហ៊ុន​៦​ ទៅ​ផ្ដល់ការងារជាង១ម៉ឺនកន្លែង ដល់ពលករមកពីថៃ ​នៅ​ស្រុក​កំពង់​សៀម

សេដ្ឋកិច្ច៣ ម៉ោង មុន

​គោមានតម្លៃល្អ ខណៈឈ្មួញសម្រុកទិញនាំចេញទៅ​វៀតណាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកោះកុង បង្កើនការផ្សព្វផ្សាយអប់រំពីជំងឺគ្រុនឈាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា

ព័ត៌មានជាតិ៩ ម៉ោង មុន

រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជាង៨តោននាំចូលពីប្រទេសវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

Sokha Hotels

ព័ត៌មានពេញនិយម