ព័ត៌មានជាតិ
ប្រធានច្រកព្រំដែន៖ មិនមានទំនិញថៃកាត់ឡាវ ឆ្លងចូលកម្ពុជាតាមច្រកត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែងទេ
លោក ឡាច ប៊ុនឡុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានថ្លែងប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ពុំមានទំនិញរបស់ថៃឆ្លងកាត់ឡាវ ឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនត្រពាំងក្រៀល នាខេត្តស្ទឹងត្រែងនោះទេ។

លោកបានថ្លែងប្រាប់ថា៖«គឺទំនិញចេញ-ចូល តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល អត់មានទំនិញ ឬផលិតផល កសិផលពីប្រទេសថៃទេ ។ ទោះបីជាមានអ្នកចង់នាំចូលទំនិញថៃតាមច្រកនេះ ក៏ឡាវអត់ឱ្យចូលដែរ ព្រោះឡាវដឹងថា មកដល់ច្រកព្រំដែនខ្មែរក៏អត់ឱ្យទំនិញថៃចូលដែរ»។ មិនមានទំនិញថៃ ប៉ុន្តែបច្ចុប្បន្ននៅតាមច្រកនេះ បានអនុញ្ញាតឱ្យនាំចូលទំនិញពីចិន រួមមានជីកសិកម្ម និងក្រដាសកាតុង តែភាគច្រើនគឺទំនិញជី។
លើសពីនេះ លោកប្រធានច្រកព្រំដែនកម្ពុជា ក៏បានពិភាក្សាជាមួយប្រធានច្រកឡាវជាបន្តបន្ទាប់ជុំវិញការផ្អាកទំនិញនាំចូលពីថៃផងដែរ។ លោក ឡាច ប៊ុនឡុង មានប្រសាសន៍ថា៖«ខាងខ្ញុំក៏ធ្វើការជាមួយភាគីឡាវដែរ ទំនិញណាដែលជាផលិតផលថៃយើងមិនអនុញ្ញាតឱ្យចូលទេ។ សូម្បីតែឡានចេញមកពីច្រកព្រំដែនថៃ-ឡាវ ក៏ដោយ ប៉ុន្តែពេលមកដល់ច្រកកម្ពុជាមិនអនុញ្ញាតឱ្យចូលឡើយ។ ខ្ញុំបានពិភាក្សាជាមួយឡាវ ឱ្យបោះដៃទៅមន្រ្តីគាត់ដែលប្រចាំការនៅច្រកព្រំដែនថៃផងដែរ»។

ជាធម្មតាមច្រកនេះ រៀងរាល់រដូវប្រមូលផល កម្ពុជាតែងនាំចេញផ្លែស្វាយទៅកាន់ប្រទេសឡាវ ប៉ុន្តែបច្ចុប្បន្ននេះ ពុំសូវនាំចេញនោះទេ ព្រោះហួសរដូវកាលប្រមូល។ ដោយឡែក ទាក់ទងភ្ញៀវទេសចេញ-ចូលតាមច្រកនេះវិញ លោក ឡាច ប៊ុនឡុង ឱ្យដឹងថា ចាប់ពីដើមឆ្នាំ ២០២៥ មកពោល ដើមខែមករា និងកុម្ភៈ មានភ្ញៀវទេសចរចេញចូលច្រើន ដោយក្នុងមួយថ្ងៃចន្លោះ ២០០នាក់ ប៉ុន្តែបច្ចុប្បន្ននេះ ភ្ញៀវទេសថយចុះបន្តិច ក្នុងមួយថ្ងៃចន្លោះ ១០០នាក់ ប៉ុណ្ណោះ។
គួររំលឹកបន្តិច ការផ្អាកទំនិញពីថៃចូលមកកម្ពុជានាពេលនេះ បន្ទាប់ពីក្រុមយោធាថៃ បានបិទច្រកព្រំដែនជាឯកតោភាគី ដោយពុំមានការជូនដំណឹងដល់កម្ពុជាឡើយ ដែលនេះជាសកម្មភាពរំលោភកិច្ចព្រមព្រៀង។

ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល- ណងណុកខៀន រវាងកម្ពុជា-ឡាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិនេះ ជាការតភ្ជាប់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលបានជំរុញដល់កំណើនសេដ្ឋលិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


