ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ដាក់លក្ខខណ្ឌចំនួន៣ និងផ្តល់កូនសោទៅថៃបើចង់បើកច្រកព្រំដែនឡើងវិញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា បើថៃចង់បើកច្រកព្រំដែនទ្វេភាគីឱ្យវិលទៅរកប្រក្រតីឡើងវិញ លុះត្រាតែថៃធ្វើតាមលក្ខខណ្ឌចំនួនបីដែលកម្ពុជាផ្តល់ជូន ពីព្រោះថៃខ្លួនឯងជាអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុន។

អញ្ជើញថ្លៃក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបើកច្រកព្រំដែនគឺជារឿងសាមញ្ញបំផុត ឱ្យតែថៃគោរពតាមលក្ខខណ្ឌចំនួនបី។ សម្តេចបញ្ជាក់ថា៖«រឿងសាមញ្ញបំផុតរឿងបើកច្រកព្រំដែននេះ សូមធ្វើតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ទៅឱ្យភាគីថៃរួចហើយ បើកចុះមិនបាច់អង្គុយចរចាទេ យើងផ្តល់សម្បទានឱ្យ»។
លក្ខខណ្ឌចំនួនបី ដែលកម្ពុជាចង់បាននោះគឺ ទី១ ថៃត្រូវប្រកាសបើកមុនជាឯកតោភាគី ហើយត្រូវបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចស្ថានភាពមុនថ្ងៃទី ៧ ខែឧសភា ។ ទី២ ថៃត្រូវបើកគ្រប់ច្រកទាំងអស់ ពោលមិនមែនបើកច្រកនេះ ហើយបិទច្រើកនោះទេ ហើយចំណចុទី៣នោះ បើកឱ្យដូចមុនស្ថានភាពថ្ងៃ ៧ មានន័យថាបើកពីម៉ោង ៦ព្រឹកទៅ ម៉ោង ១០ យប់ ។

ការផ្ញើសារជាសាធារណៈនេះ បន្ទាប់ពីភាគីថៃម្តងហើយម្តងទៀត បបួលកម្ពុជាចរចាដើម្បីបើកច្រកព្រំដែន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានប្រកាសហើយថា ថៃជាអ្នកបិទព្រំដែនជាឯកតោភាគីមុន ដូច្នេះថៃត្រូវប្រកាសបើកព្រំដែនឯកតោភាគីមុន មិនចាំបាច់ចរចានោះទេ។ បើតាមសម្តេចធិបតី ក្រោយថៃបើកច្រកព្រំដែនវិញ បន្ទាប់មក កម្ពុជាប្រើពេលយ៉ាងយូរបំផុត ៥ម៉ោង ដើម្បីសម្រួលព្រំដែនឱ្យដូចធម្មតាវិញ។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ជុំវិញការបិទច្រកព្រំដែននេះកម្ពុជាមិនចង់នោះទេ ព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តធ្វើដោយសារភាគីថៃបំពានកិច្ចព្រមព្រៀងមកលើកម្ពុជាមុន។ សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា៖«ការបិទច្រកព្រំដែន កម្ពុជាមិនចង់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ តែយើងចង់បានធ្វើអ្វីមួយឱ្យដាច់ស្រេច កុំសាំញាំ។ ថ្ងៃនេះគាត់បបួលបើកច្រកនេះ ឧទាហរណ៍បើកច្រកប៉ោយប៉ែត ទុកច្រកផ្សេង ស្អែកទៅបើកច្រកនោះ ដូរម៉ោងនោះ យើងអត់លេងទៀតទេបញ្ហានេះ»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


