ព័ត៌មានជាតិ
កម្ពុជាបដិសេធការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ ដែលថា កម្ពុជាស្នើសុំបើកច្រកដឹកទំនិញ
កនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់បដិសេធយ៉ាងដាច់ខាតចំពោះព័ត៌មានដែលកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនរបស់ថៃ ដែលអះអាងថា កម្ពុជាបានស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់។
អ្នកនាំពាក្យបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិត ដែលមានចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។
សេចក្តីប្រកាសបានបន្ថែមថា ការបិទច្រកព្រំដែនកើតឡើងដោយភាគីថៃជាឯកតោភាគី ដូច្នេះ ប្រសិនបើមានការបើកឡើងវិញ ក៏ជាការទទួលខុសត្រូវរបស់ភាគីថៃក្នុងការសម្រេចចិត្តផងដែរ។ ទោះយ៉ាងណា ភាគីកម្ពុជាតែងតែមានការត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងសមស្រប និងត្រឹមត្រូវតាមស្ថានការណ៍។
ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត និងក្លែងក្លាយ ដោយគួរតែធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែកចាយបន្ត៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


