ព័ត៌មានជាតិ
ស.ស.យ.ក នឹងរៀបចំការប្រកួតបាល់ទាត់នៅថ្ងៃទី១៩ ខែកក្កដា ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខកំពុងឈរជើងយ៉ាងអង់អាចក្លាហានពីការឈ្លានរបស់កងទ័ពថៃ ដែលការប្រកួតនេះ នឹងបើកឱ្យទស្សនិកជនចូលទស្សនាដោយសេរី។

លោក គួច វែងស៊្រុន តំណាងក្រុមបាល់ទាត់ស.ស.យ.ក All Star ឱ្យដឹងថា មូលហេតុដែលនាំឈានដល់ការរៀបចំការប្រកួតបាល់ទាត់នេះឡើង គឺ បន្ទាប់មើលឃើញពីទឹកចិត្ត និងស្មារតីស្នេហាជាតិ និងជាតិនិយមរបស់ពលរដ្ឋខ្មែរ ក្រោយថៃបាញ់សម្លាប់ទាហាន និងគំរាមកំហែងកម្ពុជាបន្តបន្ទាប់, ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមកីឡាករបាត់ទាត់ ចំនួន៨ ក្រុម ក៏បានផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ។

លោក គួច វែងស្រុង ឱ្យដឹងទៀតថា កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ រៀបចំឡើងដើម្បី បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយ ដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ ។

លោក បន្ថែមថា កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួនដើម្បីជួយជំរុញ ឱ្យមានការកៀរគមូលនិធិឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះ កម្មវិធីប្រកួតនេះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេល ប្រកួតកីឡាបាល់ទាត់នេះ ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ២ម៉ឺនរៀល ។រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយ ក្នុងការរៀបចំកម្មវិធីនេះឡើយ ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារ នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយក្រុមការងារនឹងរៀបចំដើម្បីយកទៅ ប្រគល់ជូន ដល់វីរកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ ។

សម្រាប់សមាសភាពក្រុមបាល់បាត់ទាល់ទាំង៨ក្រុម ដែលចូលរួមប្រកួតរួមមាន៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ទាត់តារាកម្ពុជា។

បើតាមលោក គួច វែងស៊ុន មុននឹងកម្មវិធីប្រកួតបាល់ទាត់ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ នៅល្ងាចថ្ងៃទី១២ ខែកក្កដា នេះ នឹងការប្រគុំតន្ត្រី ខ្នាតតូច ដែលមានការចូលរួមពីលោក ខេម នៅទីតាំងផ្លូវថ្មើរជើងចតុមុខ ដើម្បីបើកឱ្យពលរដ្ឋកម្ពុជាបរិច្ចាគថវិកាទៅតាមធនធាន។

សប្បុរសជនដែលមានបំណងចូលរួមជាមួយមូលនិធិ អាចចូលរួមតាមរយៈ QR CODE ធនាគារចំនួន២ ឬចូលរួមជាថវិកាផ្ទាល់នៅផ្លូវថ្មើរជើងនាល្ងាចថ្ងៃទី១២ ខែកក្កដា និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឬចូលរួមទិញអាវយឺត១ ក្នុងតម្លៃ២ម៉ឺនរៀល ឬ ៥ដុល្លារ អាមេរិក៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


