ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ក្រោមពន្លឺសន្តិភាពបានជំរុញឲ្យវិស័យពុទ្ធអាណាចក្រ រីកចម្រើនយ៉ាងឆាប់រហ័ស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ក្រោមពន្លឺសន្តិភាព បានជំរុញឲ្យវិស័យពុទ្ធអាណាចក្ររីកចម្រើនយ៉ាងឆាប់រហ័ស នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលប្រារព្ធពិធីបុណ្យតាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គ និមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ ខែ។

ផ្ដួចផ្ដើមចូលរួមពិធីបុណ្យជាមួយ សម្តេចកិត្តិសង្ហហបណ្ឌិត រួមមាន អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយស្វាមី ព្រមទាំងអស់លោក លោកស្រី ជិតឆ្ងាយបានមូលមតិគ្នាប្រគេននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ១៤ វត្ត ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពិធីត្រូវបានរៀបចំឡើងនៅ រំដួល ៨៨ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥។

តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោច ខែអាសាឍតទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ ខែ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក)។ ព្រះបរមសាស្ត្រាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែអស្សុជ)។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតិកាទាំង ៧ សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរលោកខាងមុខ មកទទួលយកផលានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យវត្ថុដែលវេរ និងប្រគេនព្រះសង្ឃចំនួន ១៤ វត្ត ក្នុង ១ វត្ត ទទួលបាន ៖ ទៀនព្រះវស្សា ១ គូ ត្រៃធំ និងបាត្រ ១ ឈុត ទឹកសុទ្ធ ៥ កេស ទឹកក្រូច ៥ កេស ស្លឹកតែ ២ កញ្ចប់ ស្ករស ២៥ គីឡូក្រាម ទឹកដោះគោខាប់ ១០ កំប៉ុង តាំងហ៊ុន ២ គីឡូក្រាម ទឹកត្រី និងទឹកស៊ីអ៊ីវ ២ ឡូ អង្ករ ៥០ គីឡូក្រាម ត្រីងៀត ត្រីប្រា ៣ គីឡូក្រាម គ្រាប់ស្វាយចន្ទី ១ គីឡូក្រាម ផ្លែឈើ ១ កន្ត្រក ផ្កាស្រស់ ១ បាច់ មី ១ កេសធំ ប្រេងម៉ាស៊ូត ៣០ លីត្រ និងបច្ច័យ ១ លាន ១ សែនរៀល៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន