ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញគ្រប់ភាគីរួមគ្នាប្រឆាំងរាល់អំពើរំលោភបំពានចំពោះកុមារគ្រប់រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការប្រឆាំងការរំលោភបំពានគ្រប់រូបភាពចំពោះកុមារនៅទូទាំងប្រទេសកម្ពុជា។ ការជំរុញនេះធ្វើឡើងនាឱកាស សម្តេចធិបតី អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលផ្កាឈូករបស់អង្គការមូលនិធិកុមារកម្ពុជា នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេចធិបតី មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការមណ្ឌលផ្កាឈូកនាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មានសម្រាប់ការថែទាំ ការគាំពារ និងការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន និងមានលក្ខណៈពិសេសតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។សម្តេចបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត»។
បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចជាពាក្យស្លោកកុមារជាទំពាំងស្នងឬស្សី និងកុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន។
អង្គការមូលនិធិកុមារកម្ពុជាគឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា។ អង្គភាពកុមារនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមាររងគ្រោះដោយសារបទល្មើសបៀតបៀន កេញប្រវ័ញ្ច និងជួយដូរ។ លើសពីនេះ អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ និងមានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវដែលបាននិងកំពុងដើរតួនាទី ជាត្រីវិស័យសម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និងសេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។

ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរគុណចំពោះការចូលរួម ក៏ដូចជាអង្គការដៃគូជាច្រើនដែលធ្វើសកម្មភាពនៅកម្ពុជា នៅក្នុងការជួយដល់សហគមន៍ ជួយដល់ប្រជាពលរដ្ឋគ្រប់រូបភាព ហើយរាជរដ្ឋាភិបាលស្វាគមន៍អង្គការទាំងអស់ដែលធ្វើការងារពិត ជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ និងជួយដល់គ្រប់វិស័យកម្ពុជា។
ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា កម្ពុជាក៏បានរៀបចំ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ។ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


