ព័ត៌មានជាតិ
ពលរដ្ឋដែលកំពុងធ្វើ ចត្តាឡី ស័ក១២នាក់នៅខេត្តកែប ត្រូវបានទទួលការឧបត្ថម្ភអំណោយ ពី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា
ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១២នាក់ នៅផ្ទះគ្រូបង្រៀនខេត្តកែប ត្រូវបានទទួលការឧបត្ថម្ភសម្ភារៈជាគ្រឿងឧបភោគ បរិភោគ របស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ តាមរយៈ លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ឬយុវជនកម្ពុជាខេត្តកែប។

លោក ងួន ច័ន្ទសុជាតា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែបបានឲ្យដឹងថា គ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២នាក់ ដែលកំពុងធ្វើចត្តាឡីស័ក្តនៅមណ្ឌលចត្តាឡីស័ក្តផ្ទះគ្រូបង្រៀនខេត្តកែប និងកងកម្លាំងដែលកំពុងប្រចាំការនៅទីនោះផងដែរ ដោយម្នាក់ៗទទួលបាន មីម៉ាម៉ា១កេះ ត្រីខ១០កំប៉ុង ទឹកផ្លែឈើ(Yeo’s)១កេះ ទឹកសុទ្ធ១កេះ ទឹកត្រី១ដប ម៉ាស់១ប្រអប់ និងសាប៊ូ២ដុំ។
ជាមួយគ្នានេះ លោក ងួន ច័ន្ទសុជាតា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័កនៅទីនេះ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្លួននូវវិធានការសុខាភិបាល ជាពិសេសវិធានការណ៍ “៣ការពារ និង ៣កុំ”របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
សេង ណារិទ្ធ




-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


