ព័ត៌មានជាតិ
យោធាថៃនៅតែបន្តឈ្លានពានកម្ពុជា ដោយការចល័តទ័ព និងសព្វាវុធតាមផ្លូវគោក និងផ្លូវទឹក
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា យោធាថៃនៅតែបន្តទន្ទ្រានឈ្លានពានមកលើកម្ពុជា តាមរយៈការចល័តទ័ព និងសព្វាវុធធន់ធ្ងន់ ទាំងតាមផ្លូវគោក និងផ្លូវទឹក នៅតំបន់ប៉ែកនិរតី។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាននិយាយនៅថ្ងៃទី២៦ ខែកក្កដានេះ ថា មកដល់ពេលនេះ សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា តាំងពីម៉ោង៥:០០នាទីព្រឹក ដោយថៃបានចាប់ផ្តើមវាយប្រហារទីតាំងកម្ពុជា រួមមាន៖ ចាក់ច្រែង វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច ជាំតែ និងនិងអានសេះ។

ទន្ទឹមនេះ ថៃក៏បានពង្រីកការឈ្លានពានរបស់ខ្លួនចំពោះទិសថ្មី ដោយភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាមុននៅព្រំដែនខេត្តពោធិ៍សាត់ ដែលមកទល់ពេលនេះភាគីថៃនៅតែបន្តផ្លោងចូលឈ្លានពានទឹកដីកម្ពុជា។ លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ឱ្យដឹងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែកក្កដានេះ។
បើតាមលោកស្រី ម៉ាលី សុជាតា ចំពោះនៅខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែកងទ័ពថៃបានដាក់សម្ភាធ និងគំរាមកំហែងមកលើកងកម្លាំងកម្ពុជា និងបណ្តេញចេញពីទឹកដីកម្ពុជា បើមិនចេញនឹងមានការប្រើប្រាស់អាវុធបាញ់ប្រហារមកលើកងទ័ពកម្ពុជា។

ខណៈនៅខេត្តកោះកុង លោកស្រី ថា ថៃបានដាក់សម្ពាធ និងបង្ខិតបង្ខំលើកម្ពុជាលើកម្ពុជា តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះគុត និងកោះឆាង ដែលមានសរុបចំនួន៨គ្រឿង។ ប៉ុន្តែកងកម្លាំងកម្ពុជារក្សាការឈរជើងតាមទីតាំងដដែល ដោយមិនមានការប្រែប្រួល ឬផ្ទុះអាវុធឡើយ។
គិតមកដល់រសៀលថ្ងៃទី២៦ ខែកក្កដានេះ ស្ថានភាពជារួមក្នុងខេត្តកោះកុង គឺមានប្រក្រតីភាពជាធម្មតា។ អភិបាលរងខេត្តកោះកុង លោក ឈិត រតនៈ បញ្ជាក់ដូច្នេះ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានភាពច្របូកច្របល់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


