ព័ត៌មានជាតិ
ទាហានកម្ពុជា២រូបដែលថៃបញ្ជូនមក គឺកំពុងទទួលបានការថែទាំ និងព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានកម្ពុជាចំនួន ២រូបដែលថៃចាប់យកទៅ ហើយទើបតែបញ្ជូនត្រលប់មកកម្ពុជាវិញនាព្រឹកថ្ងៃទី១ ខែសីហានេះ គឺកំពុងទទួលបានការថែទាំ និងព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដោយក្រុមគ្រូពេទ្យ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កាលពីវេលាម៉ោង១១ថ្ងៃត្រង់នេះ ភាគីថៃបានប្រគល់កងកម្លាំងចំនួន២រូបប៉ុណ្ណោះមកឱ្យកម្ពុជាវិញ ក្នុងចំណោមកងកម្លាំងសរុប២០រូប ដែលថៃចាប់យកទៅ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ក្រោយបទឈប់បាញ់បានចូលជាធរមាន។
លើកឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃនេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងទាំង២រូបរបស់កម្ពុជាកំពុងស្ថិតក្នុងការយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។

រីឯកងកម្លាំងដែលនៅសេសសល់ផ្សេងក្រោមការគ្រប់គ្រងដោយយោធាថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវម្ដងហើយម្ដងទៀតដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណា បញ្ជូនកងកម្លាំងទាំងនោះឱ្យត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់ ហើយលោកស្រី បញ្ជាក់ថា កម្ពុជានឹងបន្តចរចាឱ្យអស់លទ្ធភាពដើម្បីឱ្យពួកគាត់ត្រឡប់មកវិញឱ្យឆាប់បំផុត និងដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរជម្រាបថា នៅព្រឹកម៉ោង១១ ថ្ងៃទី១ ខែសីហានេះ កម្ពុជាបានទទួលទាហានចំនួន២រូបរបស់ខ្លួន ដែលយោធាថៃបានចាប់យកទៅ ហើយត្រូវបញ្ជូនមកវិញនៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលរួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ មានបញ្ហាសតិអារម្មណ៍ និងឈ្មោះព្រិន្ទបាលឯក ម៉ម វុទ្ធី អាយុ៥៣ឆ្នាំ រងរបួសធ្ងន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


