Connect with us

ព័ត៌មានជាតិ

ស្ថានភាពនៅព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺគ្មានការផ្ទុះអាវុធទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីទទួលព័ត៌មានថា យោធាថៃនឹងបើកការវាយប្រហារឈ្លានពានលើកម្ពុជាជាថ្មីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សម្រាប់ថ្ងៃទី៤ ខែសីហានេះ បើគិតចាប់ពីវេលាម៉ោង ០០:០១នាទីរំលងអាធ្រាត មកដល់វេលាម៉ោង ៦:១០នាទីព្រឹកនេះ សភាពការណ៍ជួរមុខនៅព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយចំពោះកងកម្លាំងកម្ពុជា គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវតួនាទី ភារកិច្ចរបស់ខ្លួន។

ការបញ្ជាក់ឱ្យដឹងដូច្នេះរបស់លោកស្រី ម៉ាលី សុជាតា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ។

បើតាមលោកស្រីអ្នកនាំពាក្យ កម្ពុជាបានអនុវត្ត និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ នៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពអនុវត្តយ៉ាងពេញលេញលក្ខខណ្ឌនៃបទឈប់បាញ់ និងសម្រេចបាននូវលទ្ធផលជាជំហានជាច្រើន ចាប់តាំងពីថ្ងៃចូលជាធរមានបទឈប់គ្នាមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម