ព័ត៌មានជាតិ
អ្នកនាំពាក្យថាថៃខ្លាចស្រមោលខ្លួនឯងទើបប្រឹងបង្វែររឿងចង់ប្ដឹងកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានចាត់ទុកការចង់ប្ដឹងកម្ពុជាពីសំណាក់ប្រទេសថៃគឺជាការខ្លាចស្រមោលខ្លួនឯងព្រោះប្រទេសនេះកំពុងរងការស្ដីបន្ទោសពីការបង្ករឿង រំលោភច្បាប់អន្តរជាតិ និងបំពានបទឈប់បាញ់។

ការលើកឡើងរបស់លោក ជុំ សុន្ទរី គឺបន្ទាប់ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រីថៃលោក ជីរ៉ាយុ ហួងសាប់ (Jirayu Huangsap) បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ថានាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់ខ្លួនរៀបចំចំណាត់ការផ្លូវច្បាប់ និងទាមទារសំណងពីកម្ពុជាក្រោយការប្រយុទ្ធគ្នាកាលពីចុងខែកក្កដា។
ក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះលោក ជុំ សន្ទរី បានឆ្លើយតបថាចំណាត់ការគឺក្រោមហេតុផលនយោបាយ និងគ្មានមូលដ្ឋានរឹងមាំសម្រាប់ការជឿងជាក់បាននោះទេ។
លោកថា៖ «វិធានការផ្លូវច្បាប់នេះវាបានបង្ហាញឱ្យឃើញថាមានគោលដៅបង្វែរការទិតៀនដែលកំពុងតែកើនឡើងស្ដីពីការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃលើច្បាប់មនុស្សធម៍អន្តរជាតិ ហើយនឹងការមិនគោរពជាបន្តបន្ទាប់របស់ថៃចំពោះកិច្ចព្រមព្រៀងឈប់បាញ់»។

លោក ជុំ សុន្ទរី បានបញ្ជាក់ថាជម្លោះប្រដាប់អាវុធរវាងកាលពីចុងខែកក្កដាគឺកើតឡើងពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា និងបាញ់ប្រហារមកលើកម្ពុជាមុន ហើយកម្ពុជាគ្រាន់តែការពារខ្លួនតាមសិទ្ធស្របច្បាប់ដែលមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិប៉ុណ្ណោះ។ កម្ពុជាមិនដែលយកជនស៊ីវិលជាគោលដៅឡើយដែលខុសពីថៃ ហើយកម្ពុជានៅតែគោរពបទឈប់បាញ់ទោះបីជាប្រទេសថៃបង្កររឿងជាបន្តបន្ទាប់ក្ដី។
ក្នុងជម្លោះប្រដាប់អាវុធ៥ថ្ងៃប្រទេសថៃបានប្រើប្រាស់ការវាយប្រហារមកលើសាលារៀន ភូមិស្រុករបស់ប្រជាជន និងប្រាសាទព្រះវិហារដែលជាបេតិកភ័ណ្ឌពិភពលោក ដោយបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម រហូតដល់បាញ់ថ្នាំគីមីពីលើយន្តហោះទៀតផង។ ក្រៅពីនេះបន្ទាប់ពីមានបទឈប់បាញ់យោធាថៃបានចូលមកចាប់ទាហានខ្មែរ២១នាក់នៅព្រំដែនជាំតែ ព្រមទាំងរាយបន្លាលួសលើដីខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ដែលជាសកម្មភាពបំពានទាំងច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


