Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនស្ដ្រីជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ៥០កញ្ចប់ ទៅកាន់​តុលាការ​

បានផុស

នៅ

​ស្ត្រី​ម្នាក់ជាមុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​ហើយ ​ខណៈ​ដែល​ជនសង្ស័យ​រូបនេះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅក្នុង​មូលដ្ឋានខេត្ត​បាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង១១និង៣០នាទីថ្ងៃត្រង់ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាលមាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង តាម​សេចក្តីរាយការណ៍។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ពាក់ព័ន្ធ​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែល​មុខសញ្ញា​រូបនេះ ​មានឈ្មោះ អ៊ុង គ​ន្ធា ភេទ​ស្រី អាយុ២៩ឆ្នាំ រស់នៅ​ភូមិព្រៃធំ ឃុំកំពង់​ល្ពៅ ស្រុក​សំឡូត រួម​ជាមួយនិង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកកចំនួន៥០កញ្ចប់ផងដែរ ដែល​សរុប​មាន​ទម្ងន់ ១៦,៩៩ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន១ ទូរសព្ទដៃ១គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ៕

អត្ថបទ៖ សោ និយម​រដ្ឋ

សូមចុចអាន៖ ​ភ្លៀងមួយ​មេ លាយឡំខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ បាញ់សម្លាប់មនុស្សពីរនាក់​និងខូចខាតផ្ទះពីរខ្នង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច 

បច្ចេកវិទ្យា៤១ នាទី មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម១២ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម