Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤៦ គ្រួសារ ទទួលបាន​អំណោយពីសាខាកាកបាទក្រហមខេត្តក្រចេះ

បានផុស

នៅ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្រចេះ ជម្លៀសមកនៅតាមដងផ្លូវទីទួលនានាជាបណ្តោះអាសន្ន នៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ចំនួន ៤៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ចែកជូនដល់ពលរដ្ឋទាំង ៤៦គ្រួសារ ដែរធ្វើឡើងនៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា ថន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ដែលជានិច្ចកាល សម្តេច តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពឱ្យបានជាប់ប្រចាំ ត្រូវគេងក្នុងមុង ហូបទឹកស្អាត ឬ ទឹកដាំពុះ ហូបចំណីអាហារដែលមានអនាម័យល្អ និងសូមណែនាំកូនចៅកុំឱ្យលេងទឹក ជាពិសេសនៅរដូវមានទឹកជំនន់ ។

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ អាវយឺត៣ ម៉ាស់ក្រណាត់១០ មី១កេស ត្រីខ១០កំប៉ុង និងថវិកា ៥០.០០០រៀល៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម