ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ស្នើសុំឲ្យក្រុមគ្រួសាររបស់វីរកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឲ្យបានល្អ រក្សាភាពនឹងន មានភាពជឿជាក់លើរាជរដ្ឋាភិបាល
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងនូវការស្នើសុំឲ្យក្រុមគ្រួសារដែលនៅជួរក្រោយ ដែលជាភរិយា ឬ ម្តាយរបស់វីរកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឲ្យបានល្អ រក្សាភាពនឹងន និងមានភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះពេលអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនកងទ័ពគ្រប់ពលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរដល់វីរភាពរបស់កងទ័ពកម្ពុជា ដោយបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីយ៉ាងមោះមុត ក្នុងការតស៊ូប្រយុទ្ធប្តូរផ្តាច់ជាមួយកងទ័ពឈ្លានពាន។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើសុំឲ្យក្រុមគ្រួសារដែលនៅជួរក្រោយ ដែលជាភរិយា ឬ ម្តាយរបស់វីរកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឲ្យបានល្អ រក្សាភាពនឹងន និងមានភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។ ព្រោះថា ភរិយា ឬម្តាយ ក៏ជាតួអង្គដ៏សំខាន់ក្នុងការជំរុញ និងលើកទឹកចិត្តដល់ ប្តី ឬ កូន ដែលជាអ្នកឈរជើងនៅជួរមុខ នៃបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឲ្យមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់សត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួន ដល់ ៥៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម សារុង ១ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ បាយក្តាំង ២កញ្ចប់ និងថវិកា ៣០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារជួរមុខរបស់យើងផងដែរ៕
អត្ថបទ ៖ វិមាន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


