Connect with us

ព័ត៌មានជាតិ

រយៈពេល​ថ្ងៃ​៤​សមត្ថកិច្ច​​ឃាត់​យានយន្ត​ល្មើ​សនឹង​តប​ម្រាម​គោ​ចរ​​១៧៤​គ្រឿង​យកទៅ​រក្សាទុក​១៤​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក វរសេនីយ៍ឯក សាន ​សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​០៦ ​មេសា​នេះ​ថា​ ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ ពោល​គឺ​គិត​ចាប់ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី​០៥ មេសា​ ឆ្នាំ​២០២១​នេះ ​សមត្ថកិច្ច​ឃាត់​យានយន្ត​ដែល​ល្មើស​នឹង​បម្រាម​គោចរ​ចំនួន​១៧៤​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៥៦​គ្រឿង​និង​រថយន្ត​ចំនួន​២៨​គ្រឿង​។

លោក​បាន​បន្ត​ថា​ ម៉ូតូ​និង​រថយន្ត​ទាំង​១១៧៣​គ្រឿង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​តាម​អធិការដ្ឋាន​ខណ្ឌ​នីមួយៗ​រយៈពេល​១៤​ថ្ងៃ​ទើប​ប្រគល់​ជូន​ម្ចាស់​វិញ។ ចំណែក​អ្នកបើកបរ​ល្មើស​នឹង​បម្រាម​គោចរ​ត្រូវ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​រយៈពេល​១៤​ដោយមាន​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក​បាន​បន្ត​ទៀត​ថា ​ក្នុងចំណោម​១៧៣​គ្រឿង​នោះ​សមត្ថកិច្ច​បាន​ឃាត់​នៅ​ថ្ងៃទី​០២​មេសា​បាន​ចំនួន​៧៣​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៦៥​គ្រឿង​និង​រថយន្ត​ចំនួន​៨​គ្រឿង​។ ​នៅ​ថ្ងៃទី​០៣​មេសា​ចំនួន​៨២​គ្រឿង​ក្នុងនោះ​ម៉ូតូ​៦៩​គ្រឿង​និង​រថយន្ត​ចំនួន​១៣​គ្រឿង​និង​ថ្ងៃទី​០៤​មេសា​ចំនួន​១០​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​រថយន្ត​ចំនួន​៦​គ្រឿង​។ ​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ឃាត់​យានយន្ត​បាន​ចំនួន​៩​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​បាន​ចំនួន ០៨​គ្រឿង​និង​រថយន្ត​បាន​ចំនួន ០១ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​នោះ​បាន​បន្ថែម​ថា ​ប្រជាពលរដ្ឋ​ភាគច្រើន​បានដឹង​អំពី​បម្រាម​គោចរ​នេះ ហើយ​បាន​ចូលរួម​គោរព និង​សហការ​បាន​យ៉ាង​ល្អ​ដោយ​មិន​ចេញពីផ្ទះ​បើ​មិន​មាន​ការចាំបាច់។ មានតែ​ប្រជាពលរដ្ឋ​ចំនួន​តិចតួច​បំផុត​ដែល​ល្មើស​នឹង​បម្រាម​នេះ គោចរ​នេះ​។

លោក​សង្ឃឹម​ជឿជាក់​ថា ​ចាប់ពី​យប់​នេះ​ទៅ​និង​បន្តបន្ទាប់​ទៀត បងប្អូន​ប្រជាពលរដ្ឋ​នឹង​អនុវត្ត​តាម​បម្រាម​គោចរ​នេះ ជាពិសេស​ចំនួន​អ្នក​ល្មើ​សនឹង​ថយចុះ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វី​១៩។

​គួរ​បញ្ជាក់​ថា ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​មាន​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​១៤ ខែមេសា​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម