ព័ត៌មានជាតិ
ចម្ការលម៉ើដ៏ធំមួយ បានកកើតឡើងនៅលើទឹកដីស្រុកបាណន់
ប្រជាពលរដ្ឋនៅស្រុកបាណន់ ងាកមកដាំដំណាំលម៉ើ និងកំពុងទទួលផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាំលើកដំបូងអស់រយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ។


អ្នកស្រី ហេង គីមឡាយ ជាម្ចាស់ចម្ការលម៉ើ ដែលមានទីតាំងស្ថិតក្នុងភូមិដូង ឃុំមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា ដំបូងឡើយ គឺជាគំនិតស្វាមីរបស់អ្នកស្រីផ្ទាល់ ដោយគាត់បានគិតថា នៅបាត់ដំបងមិនទាន់មាននរណាម្នាក់ដាំលម៉ើឲ្យបានធំដុំនៅឡើយទេ។ ម្យ៉ាង ស្វាមីរបស់គាត់ ធ្លាប់ឆ្លងកាត់ការសិក្សាផ្នែកកសិកម្មផងដែរ ដូច្នេះហើយទើបពួកគាត់ចាប់ផ្ដើមដាំលម៉ើនេះតែម្ដង។

នៅលើផ្ទៃដីទំហំ ៤ ហិតា អ្នកស្រី ហេង គឹមឡាយ បានអះអាងថា គឺមានដើមលម៉ើចំនួន ៤២០ ដើម ហើយប្រភេទដើមលម៉ើនេះ គឺ ពូជមានច្រើនប្រភេទ ប៉ុន្តែអ្នកស្រីបានយកពូជដែលផ្លែវាពណ៌លឿង គឺជាពូជបាក់ហ៊ីលឿង នាំចូលមកពីប្រទេសអង់គ្លេស។ រហូតមកទល់នឹងថ្ងៃនេះ ក្នុងការដាំដំណាំលម៉ើ មានរយៈពេល ៣ ឆ្នាំកន្លះហើយ ទើបទទួលបានផល។

អ្នកស្រី បានបន្ថែមថា សម្រាប់ការថែទាំ គឺដំណាំនេះងាយស្រួល មិនសូវពិបាកទេ ដោយអ្នកស្រីបានបង្កប់ទុយោទឹកនៅក្រោមដី ហើយ ២ ឬ ៣ ថ្ងៃ ត្រូវបើកស្រោចម្ដង ទៅតាមអាកាសធាតុក្តៅ ឬ ត្រជាក់ ព្រោះពេលខ្លះក៏មានភ្លៀងធ្លាក់ផងដែរ។ រីឯការទទួលផលសម្រាប់ដំណាំលម៉ើដែលអ្នកស្រីដាំនៅពេលនេះ គឺក្នុង ១ ដើម អាចទទួលបានចាប់ពី ៣០ គីឡូក្រាម ឡើងទៅ ហើយនេះជាទិន្នផលមួយដែលអ្នកស្រីអាចទទួលយកបានសម្រាប់ដំណាំប្រភេទនេះ ម្យ៉ាងទៀត តម្លៃក៏បានខ្ពស់ សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត ហើយចង់ទិញញ៉ាំ គឺក្នុង ១ គីឡូក្រាម ៤៥ ០០០ រៀល ប៉ុន្តែបើមានអតិថិជនចង់ទៅទិញច្រើនដើម្បីយកមកលក់បន្ត នោះអ្នកស្រីបានសង្កត់ធ្ងន់ថា តម្លៃអាចចរចាគ្នាបាន។
ម្យ៉ាងវិញទៀត អ្នកស្រី ក៏បានអំពាវនាវឲ្យភ្ញៀវទេសចរក្នុងស្រុក ឬ ក្រៅស្រុក អាចទៅកម្សាន្តនៅក្នុងចម្ការនេះបាន ដើម្បីថតយកទេសភាពស្អាតៗ បើទោះបីជាមិនបានទិញលម៉ើរបស់អ្នកស្រីក៏ដោយ ហើយនៅក្នុងទីតាំងចម្ការនេះ ស្វាមីរបស់អ្នកស្រី នឹងមានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានសោភ័ណភាព និងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅកម្សាន្តដោយមិនគិតតម្លៃអ្វីឡើយ។
ដោយឡែក លោក រ៉ាមី គឺជាភ្ញៀវទេសចរមួយរូបដែលបានទៅកម្សាន្តនៅក្នុងចម្ការលម៉ើនេះ បានលើកសរសើរអំពីម្ចាស់ចម្ការដែលបានកែច្នៃ និងដាំដំណាំលម៉ើនេះបានយ៉ាងល្អ ហើយមានរសជាតិស្រួយ ផ្អែមឆ្ងាញ់ ដោយមិនមានជាតិចត់ឡើយ។ លោកបានសរសើរមិនដាច់ពីមាត់ដល់ស្នាដៃរបស់ម្ចាស់ចម្ការ ដែលនេះខ្មែរក៏អាចធ្វើបាន៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


