Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ​(NIB)​ បាន​សហការ​ជាមួយ​ក្រុមហ៊ុ​នចំ​នួន៥ ​ដើម្បី​ផ្ដល់​​ឱកាស​ការ​ងារ​​ចំនួន​ ២៤៦៣​​កន្លែង​​ដល់​​ពលករ​ខ្មែ​​រ​ដែល​​ទើ​ប​​វិល​​ត្រឡប់​​មក​​​ពីប្រទេ​ស​​ថៃ​

បានផុស

នៅ

វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ​(NIB)​ នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ធំ​ៗ​ចំនួន ​៥ ដើ​ម្បី​ផ្ដល់ឱ​កាសកា​រងារ​ដ៏​សម្បូរ​បែប​ចំនួន ​២៤៦៣​​កន្លែង​​ជូន​ដល់​​ពលករ​​ខ្មែរ​ ​ដែល​​ទើប​​វិល​​ត្រឡប់​​មក​​​ពីប្រទេ​សថៃ។​

អ្នកស្រី ​ផល ​សុខ​លី ​ជា​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​មាន​​ស្រុក​​កំណើត​​នៅ​ខេ​ត្ត​បន្ទាយ​​មាន​ជ័យ ​ទទួល​​បាន​​ឱកាស​​ការងា​​រថ្មី​​តាម​​រយៈ​​មក​​សម្ភាស​​នៅ​​​វិទ្យា​ស្ថា​ន​​ជាតិ​​ពាណិជ្ជសាស្ត្រ ​ក្នុង​​ខណ្ឌ​មាន​​ជ័យ ​រាជ​​ធានី​ភ្នំ​ពេញ ​កាល​​​ពីពេល​​ថ្មី​ៗ​​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​​រីក​រាយ​​យ៉ាង​​ខ្លាំង ​បន្ទាប់​ពី​ទទួល​បាន​​ការ​ងារ​​ភ្លាម​ៗ ​ខណៈ​​ ដែល​​អ្នក​ស្រី​​ទើប​​​តែ​វិល​​ត្រឡប់​​មក​​ពី​ប្រទេស​​ថៃ​។ ​«ខ្ញុំ​ពិត​​​ជា​សប្បាយ​​ចិត្ត​​ខ្លាំង​​ណា​ស់​ ដែល​ទទួល​​បា​នកា​​រ​ងារ​​ថ្មី ហើ​យ​ខ្ញុំសូ​មគោ​រ​​ព​ថ្លែង​​អំណរ​​គុណ​ដ​​ល់​រាជ​រ​ដ្ឋាភិ​បាល ​ដែល​បា​ន​ជួយ​​រ​ក​កា​រ​ងា​រ​​ដល់​​ខ្ញុំ ​ក៏​ដូច​ជា​​ពល​ករ​ខ្មែរ​ដ​ទៃ​ទៀត​ផង​​ដែរ​»​។​​

ពលក​រ​ខ្មែរ​មួយ​រូប​ទៀត​ដែល​ទើប​ត្រឡប់​មក​​​ពីប្រទេស​​ថៃ ​ក៏​ទទួល​បា​​នឱកាស​​ការ​ងារ​​ថ្មី​ភ្លាម​​ដែរ ​តាម​រ​យៈ​ការ​សម្ភាស​នៅ​វិទ្យា​ស្ថាន​​ជាតិ​​ពាណិជ្ជ​សាស្ត្រ ​បាន​​និយាយ​​ថា ​អ្នក​ស្រី​​សប្បាយ​រីក​រាយ​យ៉ា​​ង​ខ្លាំ​ង ​ដោយ​មាន​ការ​​យក​ចិត្តទុ​ក​​ដាក់​ពី​​ទីភ្នាក់​ងារជាតិ​មុខ​របរ ​និង​ការងារ (NEA) នៃក្រសួង​ការ​ងារ និងបណ្តុះប​ណ្តាលវិ​ជ្ជា​ជីវៈ។

អ្នកស្រីបាននិយាយថា៖«ខ្ញុំសូម​អំពាវនាវ​ទៅដល់ប្រ​ជាពលរ​ដ្ឋ ជាពិសេសពលករខ្មែរដែល​កំពុងស្នាក់​នៅប្រទេសថៃ សូមវិលត្រ​ឡប់មក​ធ្វើការ​ងារក្នុង​ប្រទេស​កំណើត​យើង​វិញ ព្រោះ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង មិន​ខ្វះឱកាស​ការ​ងារ​នោះទេ​»។

ចំណែកពលករខ្មែរមួយរូបទៀ​តដែលទើបត្រឡប់មកពីប្រទេសថៃដែ​រនោះ បាន​លើក​ឡើង​ថា៖«ខ្ញុំសូមអំពាវនា​វ​ដល់​ពលករ​ខ្មែរ​ដែ​លនៅស្រុកថៃ​ មកប្រទេស​ខ្មែរ​យើង​មក​មិ​នចេះ​ខ្វះការ​ងារ​ទេ ព្រោះ​រាជរ​ដ្ឋាភិបាលយើ​ងបានរៀបចំការងារល្អៗ​ មានទីកន្លែងស្នា​ក់នៅទៀ​ត។ ពេលខ្ញុំមកដល់ភ្លាម​ គឺមានការ​ងារថ្មីធ្វើ​ភ្លាម ហើយថៅ​កែចិត្តល្អ​ណាស់ បានរៀ​បចំកន្លែង​ស្នាក់​នៅ មានបា​យទឹកឱ្យហូ​បអត់មានកា​រពិបាក​អីទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម