ព័ត៌មានជាតិ
មុនប្រឡងបាក់ឌុប សិស្សវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ តេស្តសមត្ថភាព រំពឹងបានលទ្ធផលខ្ពស់
គណៈគ្រប់គ្រងសាលាវិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ នៅក្រុងក្រចេះរំពឹងថា សិស្សនៃវិទ្យាល័យ ព្រះមហាក្សត្រីយានីកុសុមៈឆ្នាំនេះរំពឹងបាននិទ្ទេសពី A B C ច្រើន ក្រោយការតេស្តសមត្ថភាពសាកល្បងមានអត្រាកម្រិតជាប់ខ្ពស់។

លោក ប៊ុន ឈី នាយកនៃវិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ
ជាក់ស្តែង កាលពីជាងកន្លះខែមុន វិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ បានធ្វើការប្រឡងតេស្តសមត្ថិភាព ឬហៅថា ប្រឡងសាកល្បងម្តងរួចមកហើយឃើញថា សិស្សដែលទទួលបាននិទ្ទេស A B C ប្រមាណជាង ៣០ ភាគរយ។
ចំពោះការប្រឡងតេស្តសាកល្បង សិស្សត្រូវបំពេញវិញ្ញាសារ និងការគ្រប់គ្រងពេលវេលា ដែលលទ្ធផលគឺសិស្សធ្វើបានល្អ ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីគណៈកម្មការ អនុរក្ស យ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់បំផុតព្រោះដើម្បីវាស់ស្ទង់ពីសមត្ថិភាពសិស្ស។

លោក ប៊ុន ឈី នាយកនៃវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈបានឱ្យដឹងថា តាមការរំពឹងទុករបស់លោកក៏ដូចជា តាមគោលដៅរបស់សាលា គឺចង់ឱ្យលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សម្រេចតាមផែនការដែលបានកំណត់។
លោកថា កាលពីឆ្នាំមុន វិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ មានសិស្សប្រឡងជាប់និទ្ទេស A B C កើនឡើងលើសផែនការរហូតដល់ ៧៦ ភាគរយ ហើយចំពោះការប្រឡងបាក់ឌុបឆ្នាំនេះ លោករំពឹងថា នឹងមានចំនួនកើនឡើងដល់ ៨០ ភាគរយបន្តទៀត ប៉ុន្តែនាពេលខាងមុខលទ្ធផលចេញមកបែបណាគឺតាមការជាក់ស្ដែង។
វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ឆ្នាំ២០២៥នេះ មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៣៥៨នាក់ ស្រី ១៩៨នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ២២១នាក់ ស្រី ១២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនសរុប ១៣៧នាក់ ស្រី ៧៣នាក់ ខណៈដែលបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តក្រចេះ មានចំនួនសរុប ២,៦៦៣នាក់ ស្រី ១,៤៦៨នាក់៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


