ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី! អភិបាលស្រុកពេជ្រាដា ផ្តាំបេក្ខជនប្រឡងបាក់ឌុប កុំបរិភោគអាហារផ្ដេសផ្ដាស និងថែសុខភាពឱ្យបានល្អ
ខេត្តមណ្ឌលគិរី៖ អភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ ផ្តាំដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឹងប្រែងមើលមេរៀន ហើយថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសកុំបរិភោគអាហារផ្តេសផ្តាសចៀសវាងពុលចំណីអាហារ ដែលអាចប៉ះពាល់ដល់ការប្រឡង។

ការផ្តាំផ្ញើនេះ ធ្វើឡើងនាឱកាសលោកបានទទួលជួបសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៥២ នាក់ ដើម្បីផ្តល់កម្លាំងចិត្ត ខណៈការប្រឡងកាន់តែខិតជិតចូលមកដល់ សម័យប្រឡង ២៨-២៩ សីហា ២០២៥។
នាឱកាសនោះ លោក វណ្ណា ម៉ាប់ បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជន ប្រុសស្រីសរុបចំនួន ៥១រូប ធ្វើយ៉ាងណាខិតខំប្រឹងប្រែងទន្ទេញមេរៀន មើលលំហាត់ ថែរក្សាសុខភាព និងកុំបរិភោគអាហារផ្ដេសផ្ដាស ដើម្បីកុំឱ្យជួបបញ្ហាសុខភាពនៅពេលប្រឡង។ លើសពីនេះ លោកបានក្រើនរំលឹកដល់បេក្ខជនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំក្រសួង ចៀសវាងប្រព្រឹត្តផ្ទុយបទបញ្ញត្តិដែលប្រឈមការធ្លាក់ដោយស្វ័យប្រវត្តិ។
ដើម្បីផ្តល់កម្លាំងចិត្តដល់បេក្ខជនដែលខិតខំរៀនសូត្រ លោកអភិបាលស្រុក បានផ្តល់ថវិកាដល់សិស្សានុសិស្សសរុបចំនួន ៥១រូប រួមទាំងគ្រូបង្រៀនចំនួន ៨នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥០ ០០០ រៀល។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា បេក្ខជនត្រៀមប្រឡងបាក់ឌុបក្នុងខេត្តមណ្ឌលគិរី មានសរុបចំនួន ៧២៣ នាក់ ស្រី ៤០៥ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច ២២៥ នាក់។ លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញបានរៀបចំមណ្ឌលប្រឡងចំនួន ២ទីតាំង គឺវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងកើត និងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងលិច សម្រាប់ធ្វើជាមណ្ឌលប្រឡងរយៈពេល២ថ្ងៃ។
លោកប្រធានមន្ទីរ ក៏បានជំរុញឱ្យសិស្សទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ឱ្យស្វ័យសិក្សាបន្ថែមនៅក្រៅម៉ោងសិក្សា ធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះទទួលបាននិទេសពន្ទុល្អគ្រប់ៗគ្នា៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


