Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបញ្ជូនឱ្យវៀតណាមនូវជនជាតិរបស់ខ្លួន៤៤នាក់ដែលធ្វើការខុសច្បាប់នៅកម្ពុជា

បានផុស

នៅ

អាជ្ញាធរកម្ពុជាបានបន្តបញ្ជូនឱ្យវៀតណាមវិញនូវជនជាតិរបស់ខ្លួនចំនួន៤៤នាក់ទៀត ដែលបានលួចឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនជាតិទាំង៤៤នាក់នេះ មានស្រីចំនួន៨នាក់ ដែលត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ គឺក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសរួច)។

ជនជាតិវៀតណាមទាំងនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីខេត្តព្រះសីហនុចំនួន១នាក់ ខេត្តកោះកុងចំនួន៣នាក់ ខេត្តកំពតចំនួន៣៨នាក់ (ស្រី៨នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម