ព័ត៌មានជាតិ
អធិការនគរបាលស្រុកមណ្ឌលសីមា ចុះណែនាំម្ចាស់ហាងមួយចំនួន មិនឱ្យចាក់សំឡេងរំខានឮៗ ក្នុងមូលដ្ឋាន
លោកអធិការនគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះអប់រំណែនាំដល់ម្ចាស់ហាងលក់ដូរចំនួន ៨ កន្លែង ដោយហាមមិនឱ្យចាក់សំឡេងបំពងណាមួយដែលឮៗ បង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អប្រសើរ លោក និងកម្លាំងជំនាញ បានចុះល្បាតចែកខិតបណ្ណលេខទូរស័ព្ទទាក់ទងករណីមានបញ្ហាសន្តិសុខណាមួយ ដើម្បីផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចប្រតិបត្តិករបានភ្លាមៗ ទាន់ពេលវេលា។

លោកអធិការនគរបាលស្រុកមណ្ឌលសីមា ក៏បានណែនាំហាមប្រាមដល់គ្រប់ម្ចាស់ហាងលក់ដូរអាជីវកម្មចំនួន ៨ កន្លែង រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង មិនឱ្យចាក់ភ្លេងណាដែលឮសំឡេងខ្លាំងៗ បង្កការរំខានដល់ប្រជាពលរដ្ឋ ពោលគឺសុំឱ្យចាក់កម្រិតសមល្មម ចៀសវាងអសន្តិសុខសណ្ដាប់ធ្នាប់ប្រការណាមួយ។

កម្លាំងនគរបាលស្រុកមណ្ឌលសីមា បន្តជំរុញដល់ម្ចាស់ហាងអាជីវកម្ម មុននឹងលើកស្លាកយីហោ ត្រូវសុំដាក់ពាក្យធ្វើបែបបទឱ្យបានត្រឹមត្រូវនៅការិយាល័យច្រកចេញចូលតែមួយស្រុក ឬមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យឯកភាពជាមុនសិន ទើបអាចលើកស្លាកជាសាធារណៈបាន។

កន្លងទៅ ប្រជាពលរដ្ឋ មើលឃើញពីកិច្ចការល្បាតថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់កងកម្លាំងអធិការនគរបាលស្រុកមណ្ឌលសីមា ធ្វើឡើងក្នុងន័យលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងគ្រប់គ្រងស្ថានការណ៍ទើបទប់ស្កាត់បទល្មើសនានាបានទាន់ពេលវេលា។

ជាមួយនេះ ពលរដ្ឋ ក៏ស្នើសុំឱ្យកម្លាំងសមត្ថកិច្ចបន្តអនុវត្តកិច្ចការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់គ្រប់វេលាបន្ថែមទៀត ខណៈមូលដ្ឋានស្រុកកំពុងមានការអភិវឌ្ឍ និងមានមនុស្សចំណូលថ្មីចូលមកស្នាក់នៅធ្វើការកាន់តែច្រើនឡើង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


