ព័ត៌មានជាតិ
ស៊ើបសួរចុះឡើង ធ្លាយព័ត៌មាន ឃាត ក ប៉ុនប៉ងរំលោភ កុមារា រងគ្រោះ មុនសម្លាប់ចោល
អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ ម៉ៅ សឿត បានប្រាប់នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា ក្រោយការសាកសួរនាំលើឃាត ក (ជាបងថ្លៃជីដូនមួយ) ដែលបានសម្លាប់កុមារ៉ាអាយុ១០ឆ្នាំ ស្លាប់ក្នុងព្រៃត្រែង តាមបណ្តោយផ្លូវថៃហ្គឺ ក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯងរួចមក ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងប្រុសរងគ្រោះប្រាកដមែន។

បុរសជនសង្ស័យជាឃាត ក មានឈ្មោះ អុន ភាមុន អាយុ៣០ឆ្នាំ មានទីលំនៅនៅចំណុចក្រោយវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ដើមចមដែលនាំឲ្យឃាត ក រៀបចំគម្រោងសម្លាប់ក្មេងប្រុសរងគ្រោះ គឺដោយសាររូបគេខឹងសម្បាជាមួយឪពុកម្តាយក្មេងប្រុសរងគ្រោះ ដែលតែងតែមើលងាយមើលថោករូបគេមករហូត ថាជាមនុស្សខ្ជិល មិនចេះរកការងារធ្វើ។

លោកអធិការបានបន្តប្រាប់ពីដំណើររឿងឲ្យដឹងថា នៅវេលារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថ្ងៃកើតហេតុ ឃាតក ជាបងសាច់ថ្លៃ បានរៀបចំគម្រោងជាស្រេចដើម្បីយកក្មេងប្រុសរងគ្រោះទៅរំលោភសម្លាប់។ នៅរសៀលថ្ងៃខែដដែល បន្ទាប់ពីដឹងថា ក្មេងប្រុសរងគ្រោះ កំពុងជិះកង់លេងតែម្នាក់ឯងក្នុងវត្ត ជនសង្ស័យបានស្រូតជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ 1FJ- 8384 ដោយបបួលទៅទិញប្រហិតញាំុនៅម្តុំផ្លូវថៃហ្គ័រ។
ក្រោយពីទិញប្រហិតរួច ជនសង្ស័យបានជិះឌុបក្មេងរងគ្រោះទៅមុខបន្តទៀត ដោយញាុំប្រហិតនៅលេីម៉ូតូតែម្តងពេលកំពុងជិះម៉ូតូនោះ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក្មេងរងគ្រោះបានវាយក្បាលជនសង្ស័យពីក្រោយចំនួន០២ដៃ ជាហេតុធ្វើឲ្យរូបគេកើតចិត្តខឹងសម្បាកាន់តែខ្លាំង លើគំនុំចាស់ដែលមានក្នុងចិត្តស្រាប់ផងនោះ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅឈប់នៅកន្លែងកេីតខាងលើ ហើយជនសង្ស័យ បាននិយាយលួងលោមបញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូកជាមួយខ្លួន។

ប្រភពបន្តថា ពេលចូលទៅដល់កន្លែងស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពស្រាតខោរបស់ក្មេងរងគ្រោះដើម្បីរំលោភ តែត្រូវក្មេងរងគ្រោះប្រកែក ធ្វើឲ្យជនសង្ស័យវាយក្មេងរងគ្រោះ២ដៃដួលទៅនឹងដី។ ភ្លាមៗនោះ ជនសង្ស័យបានកាច់មែកឈេីធំល្មម ធ្វើសកម្មភាពវាយក្បាលក្មេងប្រុសរងគ្រោះ២ដងបន្ថែមទៀត និងប្រើឈើដដែល ចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។ បន្ទាប់ពីសម្លាប់ហើយនោះ ទើបជនសង្ស័យធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសាររូបគេភ័យពេក ជាហេតុធ្វើឲ្យការរំលោភ មិនបានសម្រេចកាមឡើយ។ ក្រោយការប្រព្រឹត្តិរួច ឃាត ក រូបនេះ ក៏ជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុ ទៅសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិលធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងបន្តិចសោះ។ ហើយអ្វីដែលសំខាន់នោះ គឺនៅយប់ថ្ងៃដែលបានសម្លាប់ក្មេងរងគ្រោះហើយនោះ ឃាត ក រូបនេះ បានសម្តែងធ្វើជាចិត្តល្អជួយជូនឪពុកម្តាយបង្កើតក្មេងរងគ្រោះតាមរកផងដែរ ក្រោយបាត់ខ្លួនដោយមិនមានដំណឹង ។

សូមបញ្ជាក់ថា ឃាត ក ខាងលើ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ(CPU) ធ្វើការឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅលំនៅឋានផ្ទាល់របស់ជនសង្ស័យ ស្ថិតក្រោយវត្តជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

គួររំលឹកថា នៅវេលាម៉ោង១៣រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ បាននាំខ្លួនឃាត ក ខាងលើ យកទៅធ្វើត្រាប់អំពីសកម្មភាពដែលបានវាយសម្លាប់ក្មេងប្រុសរងគ្រោះ និងរំលោភតាមក្រោយ នៅចំណុចកើតហេតុផងដែរ ។ ការយកជនសង្ស័យទៅត្រាប់នោះ គេសង្កេតឃើញមានការចោមរោមមើលយ៉ាងអ៊ូរអរពីសំណាក់ បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុ ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនោះជាដើម ។ ក្រោយការនាំទៅធ្វើត្រាប់រួច ជនសង្ស័យត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។

គួររំលឹកថា សពក្មេងប្រុសវ័យ១០ឆ្នាំខាងលើ ត្រូវបានពលរដ្ឋអ្នកដើររកឃ្មុំ ប្រទះឃើញដេកស្លាប់អាក្រាតកាយ ក្នុងព្រៃត្រែងដ៏ជ្រៅមួយកន្លែង ស្ថិតក្នុងដីឡូតិ៍គ្មានលេខ តាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ កាលវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយសភាពហើមស្អុយរលួយ មើលសឹងតែលែងស្គាល់ទៅហើយដែរ៕
អត្ថបទ ៖ លីហេង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


