Connect with us

ព័ត៌មានជាតិ

ទំនប់ទឹក ៣ កន្លែង នៅ​ឃុំ​បុសលាវ បម្រើប្រយោជន៍​ពលរដ្ឋ ៩ ភូមិ​ធ្វើ​កសិកម្ម​នៅ​រដូវប្រាំង

បានផុស

នៅ

លោក ណៃ ឃី មេឃុំបុសលាវ បានឱ្យដឹងថា នៅក្នុងឃុំបុសលាវទាំងមូល មានប្រព័ន្ធធារាសាស្ត្រឬអាងស្តុក​ទឹកធំៗ ចំនួន ៣កន្លែង ដែលបម្រើប្រយោជន៍ដល់វិស័យកសិកម្ម នារដូវប្រាំង។

ប្រពន្ធ័ធារាសាស្ត្រធំៗទាំងនោះ មានដូចជា ទំនប់សេដា ទំនប់ដូនសៀម និងទំនប់ព្រះកេះ គឺជាប្រភពទឹកដ៏សំខាន់របស់ឃុំ គ្រប់ដណ្ដប់លើផ្ទៃដីកសិកម្មចំនួន ៩ភូមិ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណៃ ឃី បានបញ្ជាក់ថា ទំនប់នីមួយៗផ្ដល់អត្ថប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងឃុំបុសលាវក្នុងនោះ ទំនប់សេដា បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣ ភូមិ ប្រមាណជាង ២ ពាន់គ្រួសារ ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំផ្សេងៗ។ ទំនប់ដូនសៀម ក៏ផ្ដល់អត្ថប្រយោជន៍ឱ្យប្រជាពលរដ្ឋ ៣ភូមិ ដូចគ្នា ដោយមានប្រជាពលរដ្ឋទទួលបានប្រយោជន៍ពីប្រភពទឹកទំនប់នេះប្រមាណជា ៧០០គ្រួសារ។

ចំណែក​ទំនប់ព្រះកេះ ក៏បម្រើអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ៣ ភូមិ​ក្នុង​ឃុំ ដែលអាចបម្រើ​ប្រយោជន៍​ពលរដ្ឋ​ពី ៥០០ គ្រួសារ ទៅ ៦០០ គ្រួសារផងដែរ។

លោក ណៃ ឃី បញ្ជាក់បន្ថែមថា ឃុំបុសលាវ មានភូមិចំនួន ៩ភូមិ ហើយប្រជាពលរដ្ឋនៅឃុំបុសលាវ ១០០ភាគរយ ពឹងផ្អែកលើវិស័យកសិកម្ម ធ្វើស្រូវរដូវប្រាំង ដោយអាចធ្វើបានពីរក្នុងមួយរដូវ និងមានកសិករខ្លះអាចធ្វើបានបីដងក៏មានដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម