ព័ត៌មានជាតិ
កម្ពុជាគាំទ្រហ្វីលីពីនយ៉ាងពេញទំហឹងក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៦
កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះហ្វីលីពីន ក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៦ខាងនេះ។ នេះគឺជាការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos JR ក្រោយពីបញ្ចប់កិច្ចប្រជុំទ្វេភាគី និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា នេះ ក្នុងពេលប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្ដីថ្លែងការណ៍រួមដូច្នេះ៖ «ខ្ញុំបានបញ្ជាក់នូវការប្ដេជ្ញាចិត្តជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីនដែលនឹងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន។»។

ជាការឆ្លើយតបប្រធានាធិបតី Ferdinand Marcos JR បានអរគុណចំពោះកម្ពុជាដែលបានគាំទ្រហ្វីលីពីនក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ខាងមុខ ក៏ដូចជាការគាំទ្រចំពោះហ្វីលីពីនស្នើសុំធ្វើជាសមាជិកមិនអាចអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន មានប្រទេសជាសមាជិកចំនួន១០។ តំណែងជាប្រធានអាស៊ាន មានគឺរយៈពេលមួយឆ្នាំ ហើយត្រូវផ្លាស់ប្ដូរទៅប្រទេសបន្ទាប់តាមរយៈលំដាប់អក្ខរក្រមឈ្មោះជាភាសាអង់គ្លេសរបស់ប្រទេសជាសមាជិក។ នៅឆ្នាំ២០២៥ នេះ ប្រទេសម៉ាឡេស៊ី (Malaysia)កំពុងធ្វើជាប្រធានអាស៊ាន ហើយបើតាមលំដាប់អក្ខរក្រមជាភាសាអង់គ្លេសនៅឆ្នាំ២០២៦ ប្រទេសមីយ៉ាន់ម៉ា (Myanmar) នឹងត្រូវធ្វើជាប្រធានអាស៊ាន ប៉ុន្តែបច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងមានសង្គ្រាមស៊ីវិលនៅឡើយ ដែលគំរាមកំហែងដល់សន្តិសុខ។

នៅក្នុងខែតុលាខាងមុខ ម៉ាឡេស៊ី នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយនឹងសម្រេចឱ្យទីម័រក្លាយជាសមាជិកអាស៊ានទី១១ជាផ្លូវការ និងជាប្រគល់ញញួរអាស៊ានឱ្យទៅប្រទេសបន្ទាប់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


