ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងសមត្ថភាពកងទ័ព និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនទ្វេភាគី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ួម៉ូលដេស ម៉ាកូស ជូញៀ ប្តេជ្ញាជាថ្មី ក្នុងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខទ្វេភាគី ក្នុងនោះរួមទាំងការបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លនដែនផងដែរ។
ក្នុងពិធីធ្វើសេចក្ដីថ្លែងការណ៍រួមគ្នារវាងថ្នាក់ដឹកនាំទាំងពីរ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖« ពាក់ព័ន្ធវិស័យការពារជាតិ និងសន្តិសុខ យើងនឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការកសាងសមត្ថភាព ការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្តូរនាយទាហាន»។ លើសពីនេះ សម្តេចបញ្ជាក់ជាថ្មី កម្ពុជានឹងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់។

អំពីកិច្ចសហប្រតិបត្តិការនយោបាយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ៥ នៅឆ្នាំ ២០២៦ និងយន្តការទ្វេភាគីសម្រាប់ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការដាក់ចេញនូវទិសបន្ទាប់ពង្រីកភាពជាដៃគូក្នុងក្របខណ្ឌតំបន់ និងបញ្ជាក់អំពីការប្តេជ្ញាចិត្តជាថ្មីនូវការគាំទ្រពេញទំហំរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ នេះជាការបញ្ជាក់បន្ថែម។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស មានប្រសាសន៍ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ លោកសង្កត់ធ្ងន់ថា៖«យើងទទួលស្គាល់ពីបញ្ហាប្រឈមលើវិស័យជាច្រើនតាមរយៈការជួញដូរមនុស្ស ឧក្រិដ្ឋកម្មអនឡាញ និងការគំរាមកំហែងឆ្លងដែន ដែលប៉ះពាល់ប្រជាជន។ ក្នុងស្មារតីនេះយើងឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិសុខ»។

គួរជម្រាបថា ក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន កាលពីថ្ងៃទី ០៩ ខែ ឆ្នាំ២០២៤ កន្លងទៅ ភាគីទាំងពីរ បញ្ជាក់ជំហរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព។ នាឱកាសនោះ លោក Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


