Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន នាំក្តីនឹករលឹកពី សម្តេចប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ក្នុងពេលសួរសុខទុក្ខ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ពាំនាំ​ក្តី​នឹករលឹក​ពី សម្តេច​ប្រធាន​ព្រឹទ្ធសភា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ សាកសួរ​សុខទុក្ខ​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា គណៈ​អធិបតី កិត្តិយស រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​ជាតិ ដល់​គេហដ្ឋាន ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ២​ រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ​៩ ខែកញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​នឹករលឹក​ពី សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​ជា​គណៈអធិបតី​កិត្តិយស​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​, សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គណៈអធិបតី​កិត្តិយស រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន ម៉ាណែត ជូន​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា និង​ក្រុមគ្រួសារ។

លោក​កិត្តិ​នីតិកោសល​បណ្ឌិត ​ក៏មាន​ប្រសាសន៍ថា ក្រុមគ្រួសារ​ពិតជា​មាន​សេចក្តីរំភើប​រីករាយ​យ៉ាង​ខ្លាំង មិនអាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ និង​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ , សម្តេច​ធិបតី ហ៊ុន ម៉ាណែត , លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រម​ទាំង​ថ្នាក់ដឹកនាំ​រណសិរ្ស​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​ដល់​គេហដ្ឋាន និង​គោរព​ជូនពរ​ដល់​ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​ ៤​ ប្រការ គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម