Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ កំពុងពិចារណាឲ្យអ្នកដែលបានចាក់វ៉ាក់សាំង២ លើក​អាចធ្វើដំណើរចេញ-ចូលខេត្តបាន

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុបាន។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការសម្រេចបែបនេះ អាចកើតមានឡើង នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ បានរឹតបន្តឹង និងផ្អាកការធ្វើដំណើរចេញ-ចូល បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម