Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ចេញ​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ទៀបភ្លឺ​រយៈពេល​២​សប្តាហ៍

បានផុស

នៅ

​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​នៅ​ចន្លោះ​ម៉ោង ៨​យប់​ដល់​ម៉ោង​៥​ទៀបភ្លឺ​ជា​កំហិត​រយៈពេល​២​សប្តាហ៍​ពីថ្ងៃ​ទី​០៧​ដល់​ថ្ងៃទី​២០​ ខែមេសា ​ឆ្នាំ​២០២១ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

យោង​តាម​សេចក្តី​សម្រេច​ស្តី​ពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​ថា ​ក្រៅ​ពី​នេះ​រដ្ឋ​បាល​ខេត្ត​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម ​ចំពោះ​តូប​លក់​អាហារដ្ឋាន​ភោជនីយដ្ឋាន​ហាង​កាហ្វេ​ហាង​ភេសជ្ជៈ​និង​ភោជនីយដ្ឋាន​នៅ​តាម​សណ្ឋាគារ​ដែល​ទទួល​អតិថិជន​ចូល​មក​ទទួលទាន​អាហារ​ភេសជ្ជៈ​ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង ៨​យប់​ដល់​ម៉ោង​៥​ទៀបភ្លឺ​ជា​កំហិត​។​ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។

រដ្ឋបាល​ខេត្ត​ព្រមាន​ថាបើ​បុគ្គលិក​ ឬ​ នីតិបុគ្គល​ទាំងឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីត​19 នឹង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម