Connect with us

ព័ត៌មានជាតិ

បារាំងជំរុញ​ដល់​កម្ពុជា​និង​ថៃ​បន្ត​គោរព​បទ​ឈប់បាញ់

បានផុស

នៅ

ប្រទេស​បារាំង​តាម​រយៈស្ថានទូត​របស់ខ្លួន​បាន​ស្វាគមន៍​លទ្ធផល​នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ​កាលពី​ថ្ងៃទី១០ ខែ​កញ្ញា និង​ជំរុញ​ដល់​ភាគី​ទាំង​ពីរបន្ត​កិច្ច​សន្ទនា និង​កិច្ចសហប្រតិបត្តុការ​ដើម្បី​គោរព​ដល់​បទ​ឈប់បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេកស្ថានទូត​បារាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នេះ បាន​សរសេរ​ថា៖ «ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់»។ 

បារាំង​ជា​ប្រទេស​ទី​៤​ ហើយ​បន្ទាប់ពីអូស្ត្រាលី អង់គ្លេស និង​ជប៉ុន បាន​បង្ហោះសារ​ជា​សាធារណៈស្វាគមន៍​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំ GBC នេះ។ តែ​បើ​ទោះបី​អន្តរជាតិ​ចាប់​ផ្ដើម​ដឹង​ឮយ៉ាង​ណា​ក្ដី​ក៏​ប្រទេស​ថៃ​ហាក់​មិនបាន​បង្ហាញ​ការ​គោរព​ពេញ​លេញ​ចំពោះ​កិច្ច​ព្រមពៀង​ដែល​បាន​សន្យា​នឹង​កម្ពុជា​នោះ​ទេ​។

កាលពី​ថ្ងៃសៅរ៍ចុង​សប្ដាហ៍​មុ​នទាហាន​ថៃ​ភូមិភាគ​២​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​បាន​បង្ហោះ​ដ្រូង​ជាង​៨០​គ្រឿងនៅព្រំដែន​ ហើយ​មាន​ខ្លះ​បាន​ហោះ​ចូល​ជ្រៅ​ក្នុង​ដែន​អាកាសថៃ​ផងដែរ​ ដែល​ធ្វើ​ឱ្យ​អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ចេញ​មក​ច្រាន​ចោលដោយ​ថា​ជាការ​ចោទ​ប្រកាន់​ដែល​គ្មានភស្ភុតាង គ្មាន​មូល​ដ្ឋាន ដែល​នាំ​ឱ្យ​ស្ថានភាព​ព្រំដែន​កើន​ឡើង​នូវ​ភាព​តាន​តឹង និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​គ្នា​រវាងប្រទេស​ទាំង​ពីរ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ស្នើ​ដល់​ថៃ​ឱ្យ​គោរព​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ GBC ត្រង់​ចំណុច​ដែលថា​ភាគីទាំង​ពីរ​ត្រូវ​ចៀស​វាង​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ឬ​ក្លែង​ក្លាយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម