ព័ត៌មានជាតិ
ទំនើបកម្មច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ សម្រួលអ្នកដំណើរ ១៨ ប្រទេស ទាំងចិន និងអាមេរិក ឆ្លងកាត់ព្រលានតេជោយ៉ាងងាយស្រួល
អាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទំនើបកម្មការដាក់ឲ្យប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) សម្រាប់សម្រួលដល់អ្នកដំណើរចេញចូលអាកាសយានដ្ឋានថ្មីតម្លៃជាង ២ ពាន់លានដុល្លាររបស់កម្ពុជា។
មន្រ្តីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោបានប្រាប់កម្ពុជាថ្មីក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះថា ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) បានដាក់ឲ្យដំណើរការស្របពេលការសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីថ្ងៃ ០៩ ខែកញ្ញា ឆ្នាំ ២០២៥។
បច្ចុប្បន្នអ្នកដំណើរមកពីប្រទេសចំនួន ១៨ រួមទាំងកោះហុងកុង និងម៉ាកាវ អាចប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលក្នុងនោះនៅអាស៊ានមាន (កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឡាវ ហ្វីលីពីន វៀតណាម ថៃ ភូមា ប្រ៊ុយណេ) នៅទ្វីបអាស៊ីមាន ចិន ជប៉ុន កូរ៉េខាងត្បូង រួមទាំងតំបន់សេដ្ឋកិច្ចពិសេសហុងកុង និងម៉ាកាវ។ នៅទ្វីបអាមេរិកមានសហរដ្ឋអាមេរិក ទ្វីបអូសេអានីមានអូស្ត្រាលី និងនៅទ្វីបអឺរ៉ុបមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


