ព័ត៌មានជាតិ
ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលបង្ខំចិត្តប្ដូរទ្រនំ ក្រោយដើមឈើដែលធ្លាប់ទំរាប់ឆ្នាំត្រូវងាប់
ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលដែលធ្លាប់នៅលើដើមជ្រេសធំមួយខាងមុខវត្តបាយដំរាំ ឥឡូវបានផ្លាស់ប្ដូរទីជម្រកហើយ ក្រោយពីដើមជ្រេសដ៏ធំមួយនេះ បានងាប់ដោយមិនដឹងមូលហេតុ។

បើតាមការអះអាងពីប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តបាយដំរាំ បាននិយាយថា ប្រមាណជាងមួយខែកន្លងទៅនេះ ដើមជ្រេសដ៏ធំមួយ ដែលនៅក្នុងភូមិបាយដំរាំ ក្នុងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានងាប់បាត់ទៅហើយ ដែលដើមជ្រេសនេះ គឺជាជម្រកស្នាក់អាស្រ័យរបស់ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាល។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ទីតាំងនេះគឺជាផ្ទះរបស់ប្រជាពលរដ្ឋ និងជាផ្សារក្រមួនមួយដែលអ្នកផងទាំងឡាយតែងតែនាំគ្នាមកលក់ និងទិញទំនិញសព្វបែបយ៉ាង ហើយផ្សារនេះក៏បានកើតឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ គឺជាផ្សារគ្មានដំបូល គឺមានតែឆត្រ ដែលគេតែងហៅថា “ផ្សារវត្តបាយដំរាំ”។
លុះក្រោយមក លោកអភិបាលស្រុកបាណន់ បានស្នើសុំឲ្យមានការរុះរើទីតាំងនេះដើម្បីបង្កើតជាសួន ព្រមទាំងមានសាលាឆទានសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តគយគន់មើលហ្វូងសត្វជ្រឹង ដែលតោងមែកឈើ យ៉ាងពពាក់ពពូន គួរឱ្យចង់ទស្សនា។

ពលរដ្ឋនៅទីនោះបានលើកឡើងថា នៅសុខៗស្រាប់តែដើមជ្រេសនោះ ចាប់ផ្ដើមរុះស្លឹកជាបណ្ដើរៗរហូតងាប់ទាំងដើមតែម្ដង ដោយមិនដឹងមូលហេតុ រីឯហ្វូងសត្វជ្រឹងក៏បានប្ដូរទីតាំងទៅជ្រកនៅលើដើមគរដែលស្ថិតនៅក្បែរនោះទៅវិញដោយសារតែជម្រកចាស់គ្មានស្លឹកហើយមិនអាចឲ្យពួកវាជ្រកបាន។

បច្ចុប្បន្នទីតាំងសួនច្បារដែលលោកអភិបាលស្រុកបាណន់ បានរៀបចំកសាងឡើងនោះ បែរជាគ្មានអ្នកថែទាំទៅវិញ ធ្វើឱ្យទីតាំងនេះមានតែស្មៅដុះទ្រុបទ្រុល ដោយគ្មានសោភ័ណភាពអ្វីបន្តិចទាល់តែសោះហាក់បីដូចជាគ្រាន់តែដេញទីផ្សារចេញហើយទុកចោលដូចទីរហោស្ថាន នេះប្រហែលជាសត្វជ្រឹងដូរទីជម្រក ភ្ញៀវទេសចរក៏មិនបានចូលមកទស្សនា ដូច្នេះហើយបានជាសួនមានតែស្មៅយ៉ាងដូច្នេះ ដែលធ្វើឲ្យទីតាំងនេះបាត់អស់សោភណភាព៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


