Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន៨ រងគ្រោះដោយទឹកជំនន់ប៉ះពាល់ផ្ទះពលរដ្ឋជាង៩ពាន់ខ្នង និងស្រូវជាង៥៧០០ហិកតា

បានផុស

នៅ

ខេត្តចំនួន៨បានរងគ្រោះដោយសារទឹកជំនន់បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ​ ផ្ទះជាង៩ពាន់ខ្នងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាង៣០០គ្រួសារ និងប៉ះពាល់ស្រូវជាង៥៧០០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៥នេះ មានខេត្តចំនួន៨រងគ្រោះដោយសារទឹកជំនន់រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋចំនួនចំនួន១១៦៨១ គ្រួសារ ផ្ទះចំនួន៩,៦៤១ ខ្នងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន៣៣៣ គ្រួសារ និងស្រូវប៉ះពាល់៥,៧១០ ហិកតា។

លោកបានបន្តថា ក្នុងខេត្តកំពង់ធំប៉ះពាល់ស្រុក ៥ ស្មើនឹង ១៤ឃុំប៉ះពាល់ប្រជាជន ២២០៨ គ្រួសារផ្ទះ២៨៧ ខ្នងផ្ទះ ជម្លៀស ៥ គ្រួសារប៉ះពាល់ដំណាំស្រូវ ១,៨៥៨ ហិកតា ខូចខាត ១០៩៦ ហិកតា ខេត្តព្រៃវែង ប៉ះពាល់ស្រុក ៣ ស្មើនឹង៩ ឃុំ ប៉ះពាល់ដំណាំស្រូវ ៩៣ ហិកតា ខូចខាត១៥ ហិកតា ខេត្តបន្ទាយមានជ័យប៉ះពាល់ស្រុក ៣ ស្មើនឹង ៣ឃុំប៉ះពាល់ដំណាំស្រូវ ១០៥៧ហិកតា ខេត្តរតនៈគិរីប៉ះពាល់ស្រុក ២ ស្មើនឹង៥ ឃុំប៉ះពាល់ប្រជាជន១១៩៤ គ្រួសារ
ផ្ទះ៥៧៨ ខ្នងស្រូវ២៩៦១ ហិកតា ខេត្តមណ្ឌលគិរីប៉ះពាល់ស្រុក ១ ស្មើនឹង ៦ឃុំប៉ះពាល់ប្រជាជន ៣២៥ គ្រួសារនឹងផ្ទះ២៨៧ ខ្នង ខេត្ត ស្ទឹងត្រែង ប៉ះពាល់ស្រុក ១ ស្មើនឹង៤ឃុំប៉ះពាល់ប្រជាជន ៣៨១ គ្រួសារ ផ្ទះ២០ ខ្នងនិងដំណាំស្រូវ ៧៨ ហិកតា ខេត្តក្រចេះ ប៉ះពាល់ស្រុក ១ ស្មើនឹង៣ ឃុំប៉ះពាល់ប្រជាជន៨៥ គ្រួសារនិងផ្ទះ២៨៧ ខ្នងនិងខេត្តសៀមរាបប៉ះពាល់ស្រុក ៩ ស្មើនឹង ៣៣ ឃុំប៉ះពាល់ប្រជាជន ៣,៦៧១ គ្រួសារនិងផ្ទះ៣,៦៧១ ខ្នង។

លោកបានបន្តទៀតថា ក្នុងការអន្តរាគមន៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅខេត្តកំពង់ធំ និងតាមដានជាប់ជាប្រចាំការវិវដ្ដស្ថានភាពទឹកជំនន់។ ចំណែកអាជ្ញាធរមូលដ្ឋានក៏ចុះអន្តរាគមន៍ និងចុះជាប់តំបន់រងគ្រោះផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧កញ្ញានេះ កម្ពស់ទឹកទន្លេមេគង្គ- ស្ទឹងត្រែង មានកម្ពស់៨.២៥ ម៉ែត្រ កម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ ទន្លេមេគង្គ – ខេត្តក្រចេះមានកម្ពស់ទឹក ១៨.៤៥ម៉ែត្រ កម្រិតប្រុងប្រយ័ត្ន ២២.០០មនិងទន្លេមេគង្គ- ខេត្តកំពង់ចាមមានកម្ពស់ ១១.៩៦ម៉ែត្រកម្រិតប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម