ព័ត៌មានជាតិ
ថៃថារកឃើញទីតាំងឆបោកអនឡាញនៅកម្ពុជាតែមិនព្រមបង្ហាញភស្ភុតាង
នគរបាលកម្ពុជាបានបង្ហាញការសោកស្ដាយដែលថៃបន្តមិនផ្ដល់ភស្ភុតាងដែលថាខ្លួនរកឃើញទីតាំងឆបោកអនឡាញនៅកម្ពុជាឱ្យកម្ពុជា ក្រៅពីរូបភាពទីតាំងដែលយកចេញពី google map។

ប្រតិកម្មរបស់នគរបាលកម្ពុជាពេលនេះគឺបន្ទាប់ពីមេបញ្ជាការប្រឆាំងការឆបោក និងជួញដូរមនុស្សអន្តរជាតិរបស់ប្រទេសថៃលោក Thatchai Pitaneelaboo កាលពីថ្ងៃទី២៥ ខែកញ្ញា បានថ្លែងប្រាប់នគរបាលអន្តរជាតិដែលចុះមកពិនិត្យព្រំដែនច័ន្ទថាក់បុរី-ប៉ៃលិន ថាលោកបានបញ្ជូនព័ត៌មានជាក់លាក់ពីទីតាំងឆបោកអនឡាញមកកម្ពុជារួចហើយ និងសង្ឃឹមថាកម្ពុជានាំយកផែនការប្រតិបត្តិការមកចូលរួមកិច្ចប្រជុំនៅចុងខែកញ្ញានេះ។
នគរបាលជាតិកម្ពុជាបញ្ជាក់ថាព័ត៌មានពីទីតាំងដែលថៃផ្ញើមកនោះត្រឹមរូបភាពទីតាំង និងទុន្នន័យកំណត់ទីតាំង Google Map ដែលមហាជនទូទៅអាចរកបានជាសាធារណៈ ខណៈក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ កញ្ញា នគរបាលកម្ពុជាបានស្នើសុំដល់ថៃដើម្បីផ្ដល់ព័ត៌មាន និងភស្ភុតាងបន្ថែមដើម្បីអាចរៀបចំប្រតិបត្តិការស្របតាមនីតិវិធីរបស់កម្ពុជា តែគិតមកដល់ពេលនេះកម្ពុជាមិនទាន់ទទួលការឆ្លើយតបនៅឡើយទេក្រៅពីពាក្យថា «នឹងប្រគល់ជូន»។

បន្ថែមលើនេះនគរបាលថៃក៏ស្នើសុំលើកពេលប្រជុំដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញានេះថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។
នគរបាលកម្ពុជាបញ្ជាក់ថា៖ «សមត្ថកិច្ចកម្ពុជានឹងចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេសដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់»។«សមត្ថកិច្ចកម្ពុជានឹងចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេសដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់»។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ គិតត្រឹមពាក់ខែសីហា មនុស្សជាង៣ពាន់នាក់ត្រូវបានឃាត់ខ្លួនដែលមាន១៩សញ្ជាតិ និងបញ្ជូនមេខ្លោង៦៦នាក់ទៅកាន់តុលាការ ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញសរុបប្រមាណជិត ២៥០០នាក់ត្រូវនិរទេសចេញពីកម្ពុជា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


