ព័ត៌មានជាតិ
អាម៉េរិកផ្តល់ជំនួយឥតសំណង៦០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់គម្រោងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក និងការផ្តល់ជំនួយឥតសំណងរបស់អាម៉េរិកចំនួន៦០ម៉ឺនដុល្លារសម្រាប់គម្រោងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អង្កភាពស៊ីម៉ាក់ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាសហរដ្ឋអាម៉េរិកចំនួន៣រូប រួមមាន៖ លោក Adam Smith លោក Michael Baumgartner និងលោកស្រី Chrissy Houlahan អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការ NPA ប្រចាំកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាម៉េរិក។

ដំណើរទស្សកិច្ចនេះបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA)។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទៅលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តាមរយៈអង្គការ NPA ដែលមានទឹកប្រាក់សរុបចំនួន ៦០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក សម្រាប់រយៈពេល៥ខែ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះ និងការចុះហត្ថលេខាទទួលជំនួយពេលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត។

ក្នុងថ្ងៃដដែលនេះ ប្រតិភូសភាសហរដ្ឋអាម៉េរិក ក៏បានធ្វើទស្សនកិច្ចសកម្មភាពហ្វឹកហាត់សុនខហិតមីន កណ្តុរហិតមីន ម៉ាស៊ីនរាវមីន និងការកាត់បន្សាបគ្រាប់ជាដើម៕



-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


