Connect with us

ព័ត៌មានជាតិ

ផ្ទះពីរ​ខ្នង​ នៅ​ស្រុក​សំរោង ត្រូវភ្លៀងលាយឡំ​និង​ខ្យល់​កន្ត្រាក់បំផ្លាញ​ខ្ទេច

បានផុស

នៅ

​ខណៈ​មាន​ភ្លៀងរលឹម​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​បណ្ដាល​ឲ្យ​មានផ្ទះ​ប្រជាពលរដ្ឋ​២​គ្រួសារ​ប៉ើង​ដំបូល​រលំ​រង​ការខូចខាត​យ៉ាង​ដំណំ​នៅ​ស្រុក​សំរោង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ធម្មជាតិ​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ស្ថិតនៅ​ភូមិ​វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ។

ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ខ្យល់​កន្ត្រាក់​នោះ​រួមមាន​៖ ១​ផ្ទះ​របស់​ឈ្មោះ ស្វាយ ណាន់ អាយុ​៧០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស្វាយ មៅ អាយុ​៦៨​ឆ្នាំ ដែល​ផ្ទះ​ពួកគាត់​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ទទឹង​០៣ ម៉ែត្រ​បណ្តោយ​០៤ ម៉ែត្រ ដួល​រលំ​ទាំងស្រុង​។ ​២​ផ្ទះ​របស់​ឈ្មោះ យ៉ែម គីមហេង អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ង៉ែត ណា អាយុ​៤៧​ឆ្នាំ មាន​ទំហំ​ទទឹង​០៥ ម៉ែត្រ​បណ្តោយ​០៦ ម៉ែត្រ ប៉ើង​ដំបូល​អស់ទាំង​ស្រុង​។ ក្នុង​ហេតុការណ៍​នេះដែរ ម្ចាស់ផ្ទះ​និង​សមាជិក​ក្រុមគ្រួសារ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំងអស់​មិនបាន​រ​ងរបួស​នោះទេ គឺ​ត្រឹមតែ​ខួច​ខាត់​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកអំណោយជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម