ព័ត៌មានជាតិ
គ្រួសារសពអ្នកជំងឺកូវីដ-១៩ ប្រើប្រាស់ទឹកភ្លើងឥតគិតថ្លៃ
តាមរយៈការថ្លែងសារពិសេសផ្សាយផ្ទាល់ពីគេហដ្ឋាន នៅក្រុងតាខ្មៅ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលនឹងជួយដល់គ្រួសារសពដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នូវការចេញថ្លៃចំណាយលើថាមពលអគ្គិសនី និងទឹកស្អាត រយៈពេល៥ខែ។
សម្ដេចបានរំលឹកថា កាលដើមឡើយ គ្រួសារសពដែលបានធ្វើមរណភាពដោយសារជំងឺកូវីដ-១៩ បានទទួលថវិកាជំនួយចំនួន ១០លានរៀល និងអង្ករ១០០គីឡូក្រាម។
គួរបញ្ជាក់ថា មកដល់ថ្ងៃសុក្រ ទី០៩ ខែមេសា ម្សិលមិញនេះនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបជាង ៣,៦០០នាក់ ជាសះស្បើយជិត ២,០០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួនជិត ១,៦០០នាក់។ ក្នុងនោះករណី “សហគមន៍២០កុម្ភៈ” មានចំនួនជាង ៣,១០០នាក់ ស្លាប់ចំនួនជាង ២៤នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ