ព័ត៌មានជាតិ
ចុះបិទទីតាំងល្បែងស៊ីសង៤កន្លែងដែលហ៊ានបើកល្មើសនឹងបម្រាម
ទីតាំងល្បែងស៊ីសងចំនួន៤កន្លែងទៀត ដែលហ៊ានលួចបើកលេងល្មើសការហាមឃាត់នោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបិទតែម្តង។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ដល់ម៉ោង១៨:៣០នាទីយប់ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ចាន់ គន្ថេត និង លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំងចំនួន០៤ ជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។

ទីតាំងដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបរួមមាន៖ ១-ហាងកាហ្វេយីហោឈ្មោះ ស្រីឡែន កាហ្វេធម្មជាតិ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន។ ទី២-ហាងកាហ្វេប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអ៉ិនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន÷ តុ០៣ កៅអី១០ និងទូរទស្សន៍០១។ ៣ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ អ៉ីនធើណេតខុសច្បាប់ ស្ថិតនៅផ្ទះលេខ៥២E0 ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកហូតកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ ៤ បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតខុសច្បាប់ ចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំម្ចាស់ទីតាំង ហាមប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ក្នុងករណីមានប្រព្រឹត្តបទល្មើសអាជ្ញាធរនឹងបិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕
អត្ថបទ ៖ រស្មី






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


