Connect with us

ព័ត៌មានជាតិ

ផលិតផលក្នុងស្រុក ១០០% កំពុងដាក់លក់នៅផ្សារចុងសប្តាហ៍ខេត្តក្រចេះ

បានផុស

នៅ

ផ្សារលក់ផលិតផលខ្មែរខេត្តក្រចេះ កំពុងដំណើរការលក់ផលិតផលក្នុងស្រុក ដែលដាំដុះដោយកសិករ និងផលិតករក្នុងខេត្តក្រចេះ។

ផ្សារនេះមានទីតាំងនៅផ្លូវទឹកស្អាត ជាប់វិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ មានលក់រៀងរាល់ថ្ងៃ និងមានថ្ងៃពិសេស គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៦:០០នាទីព្រឹក រហូតដល់ម៉ោង ៦:០០នាទីល្ងាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី បាន ចាន់ឡាយ អាជីវករលក់ដូរនៅផ្សារចុងសប្តាហ៍ បានឱ្យដឹងថា ផ្សារនេះ គឺលក់ផលិតផលខ្មែរ១០០% ដែលត្រូវបានឆ្លងកាត់ការដាំដុះមានក្បួនខ្នាតត្រឹមត្រូវ ទៅតាមក្រិត្យក្រមនៃគោលការណ៍ ដើម្បីធានាបានថា បន្លែទាំងនោះ គឺមិនបានដាំដុះដោយប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត សារធាតុអ័រម៉ូន ឬសារធាតុ Antibiotic និងពូជដែលត្រូវបានគេកែច្នៃ (GMO) នោះឡើយ ។

អ្នកស្រី បន្តឱ្យដឹងថា ផលិតផល និងបន្លែទាំងនេះ គឺទិញយកមកពីបងប្អូនប្រជាពលរដ្ឋ តាមភូមិ ឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ដូចជា ឃុំគោលាប ឃុំថ្មគ្រែ និងសង្កាត់កោះទ្រង់ ជាដើម ដែលធានាបាននូវសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ។

ផលិតផល ដែលអ្នកស្រី បានដាក់លក់សព្វថ្ងៃនេះ រួមមាន ស្ពៃក្តោប សាឡាត់ ស្ពៃក្រញ៉ាញ់ ត្រសក់ ត្រឡាច រនោង នឹងបន្លែជាច្រើនមុខទៀតផងដែរ។

តាមរយៈផ្សារចុងសប្តាហ៍ ឬផ្សារលក់ផលិតផលខ្មែរចុងសប្តាហ៍នេះ បានធ្វើឱ្យអ្នកបរិភោគ ឬ អ្នកចូលចិត្តបរិភោគបន្លែធម្មជាតិមានការគាំទ្រយ៉ាងខ្លាំង ដោយបានយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម