Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវខេត្ត​លេខ ២៧៩ ក្នុងឃុំជ្រោយបន្ទាយ ផ្អាកស្ថាបនាបណ្ដោះអាសន្ន ដោយសារទឹកជំនន់

បានផុស

នៅ

កំណាត់​ផ្លូវខេត្ត​លេខ ២៧៩ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះដែលមានប្រវែង ១៥ គីឡូម៉ែត្រ ទទឹងទំហំ ១២ ម៉ែត្រ និងចាក់ក្រាលកៅស៊ូប្រភេទ DBST បច្ចុប្បន្នបានផ្អាកស្ថាបនាបណ្តោះអាសន្ន ដោយសារបញ្ហាទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ិច ងន់ស្រ៉ឺ មេឃុំជ្រោយបន្ទាយបានឱ្យដឹងថា ចាប់តាំងពីទឹកជំនន់បានហក់ឡើងមក ក្រុមការងារកងវិស្វកម្មក៏បានផ្អាកសកម្មភាពស្ថាបនាជាបណ្តោះអាសន្ន ដោយត្រូវរង់​ចាំរហូតដល់ពេលដីស្ងួត ទើបចាប់ផ្ដើមដំណើរការស្ថាបនាឡើងវិញ។

ផ្លូវជាតិលេខ ២៧៩ បានចាប់ផ្ដើមបើកការដ្ឋានស្ថាបនាជួសជុលកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥  ដោយក្រុមការងារ​កងវិស្វកម្មសម្ដេច ជា ស៊ីម ហើយសម្រេចបានជាជំហានៗដោយ​ចាក់ដីគ្រួសក្រហមកម្រាស់​ ២០ សង់ទីម៉ែត្រ រួចបន្តចាក់ថ្មម៉ិច (ថ្មល្អិត) កម្រាស់​ ២០ សង់ទីម៉ែត្របន្ថែមទៀត និងឈានដល់ការចាក់ក្រាលកៅស៊ូប្រភេទ DBST។

លោក ប៉ិច ងន់ស្រ៉ឺ បានឱ្យដឹងបន្តថា ក្នុងនាមរដ្ឋបាលឃុំ លោកនឹងបន្តសហការនិងជំរុញដល់កងវិស្វកម្ម ធ្វើយ៉ាងណាពន្លឿនការស្ថាបនាឱ្យបានលឿនរហ័ស ផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងការធ្វើដំណើរនិងដឹកជញ្ជូន៕

ផ្លូវដែលកំពុង​ស្ថាបនានេះ​តភ្ជាប់ពីព្រំប្រទល់ឃុំសោបក្នុង​ស្រុក​ព្រែកប្រសព្វ​ឆ្លងកាត់​ឃុំជ្រោយបន្ទាយ ​រហូត​ដល់​ព្រំប្រទល់​ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម