ព័ត៌មានជាតិ
លោក មុត ចន្ថា ស្នើ ACU ចាត់វិធានការច្បាប់លើអ្នកពាក់ព័ន្ធករណីបាត់លុយទូរទស្សន៍ជិត ១លានដុល្លារ
លោក មុត ចន្ថា អតីតមនុស្សជំនិតរបស់លោក កឹម សុខា និងជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សCNRP នោះ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធករណីបាត់លុយទូរទស្សន៍ជិត ១ លានដុល្លារ ខណៈអតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បានបិទមាត់ជិតឈឹងរឿងបាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារអាមេរិកហើយបើត្រូវការបណ្តឹងជាលាយលក្ខណ៍អក្សរ លោកនឹងពិចារណា។

បើតាមលោក មុត ចន្ថា លោក យឹម សុវណ្ណ គឺជាថ្នាក់ដឹកនាំម្នាក់ ដែលចេញចូលប្រទេសកម្ពុជា-អូស្រ្តាលី ដោយសេរី ហើយគេបានដឹងថា លោក យឹម សុវណ្ណ បានស៊ីញ៉េ ដកលុយពីធនាគារ ជាមួយលោក គី វណ្ណដារ៉ា ។
លោកថា ភាពស្ងាត់ស្ងៀមរបស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹង នៃលុយទូរទស្សន៍ មានន័យពីរយ៉ាង គឺទីមួយ ពួកគេជាមនុស្សស្រឡាញ់គាំទ្រអំពើពុករលួយ និងម្យ៉ាងទៀតពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ។

លោក មុត ចន្ថា លើកឡើងដែរថា អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មី ដោយអួតឡង់សេពីគោលនយោបាយ ពីការចង់បានសង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែកទទួលខុសត្រូវ។
ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេក ដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។
លោកថា “វាដល់ពេលវេលាហើយ ដែលស្ថាប័នអនុវត្តច្បាប់ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថា ស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។
លោក មុត ចន្ថា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ គួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្ស ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ហើយទ្រព្យសម្បត្តិរបស់លោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។
លោក មុត ចន្ថា បានថ្លែងប្រាប់កម្ពុជាថ្មីដែរថា អំពើពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌ ឬឧក្រិដ្ឋ ដូច្នេះដោយផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងក្រុងភ្នំពេញ មានសមត្ថកិច្ចបើកការស៊ើបអង្កេត ទោះមានបណ្តឹង ឬគ្មានបណ្តឹង។
ជាងនេះទៅទៀត ផ្អែកតាមច្បាប់ប្រឆាំងអំពើពុករលួយ ACU ដែលជាស្ថាប័នអនុវត្តច្បាប់នេះមានយុត្តាធិការ អំណាច និងសមត្ថកិច្ចចាត់វិធានការច្បាប់ និងបើកការស៊ើបអង្កេត សូម្បីតែបណ្តឹងអនាមិក។លោកថា បើសិនជាយម្រូវឱ្យមនបណ្តឹងជាលាយលក្ខណ៍អក្សរ “ខ្ញុំនឹងពិចារណា ប៉ុន្តែខ្ញុំជឿថាស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដោយអនុលោមតាមច្បាប់”៕ អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


