តុលាការ​ប្រកាស​លក់​អតីត​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

តុលាការ​ប្រកាស​លក់​អតីត​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល

បានផុស

នៅ

នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដែល​មាន​ឈ្មោះថា ទូរ​ទស្សន៍​សម្លេង​របស់​ពលរដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​លក់​អតីត​ទី​ស្នាក់​កណ្តាល នៃ​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ភ្ជាប់​ដោយ​ដីកា​ចំនួន​៤ ដាច់ដោយឡែក​ពីគ្នា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដីកា​ចំនួន​៤ ដាច់ដោយឡែក​ពីគ្នា ចេញ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​អនុវត្ត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី ជា​កូនបំណុល ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់បំណុល​៤​ភាគី​។ ដីកា​បាន​អះអាងថា ការ​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​បង្ខំ និង​ធ្វើឡើង​តាម​សំណើ​របស់​ម្ចាស់បំណុល ដោយបាន​បញ្ជាក់​ថា សុំ​ឲ្យ​អនុវត្តតាម​វិធាន​ការលក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ សម រង្ស៊ី ដើម្បី​ទទួលបាន​ការសង តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​។

ដីកា​ទាំង​៤​នោះ គឺ​ទី​១ មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ម្ចាស់បំណុល (​ចំនួន​១​លាន​ដុល្លារ​), ទី​២ មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ម្ចាស់បំណុល (​ប្រមាណ​៥​សែន​ដុល្លារ​), ទី​៣ មាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ម្ចាស់បំណុល (២​ពាន់​លាន​រៀល​) និង​ទី​៤ មាន​រដ្ឋាភិបាល​កម្ពុជា ជា​ម្ចាស់បំណុល (១​ពាន់​៨​រយ​លាន​រៀល​)​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ចាត់ទុកជា​មេ​ឧទ្ទាម​ក្រៅច្បាប់ ត្រូវ​ភាគី​ទាំង​៤​នេះ ដាក់ពាក្យ​ប្តឹង​ពីបទ​ចោទ​ផ្សេងៗ​គ្នា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផ្សេងៗ​គ្នា ប៉ុន្តែ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ក្រៅ​ប្រទេស​នោះ ពុំបាន​បង់​ប្រាក់​សំណង​នេះ​ទេ ទើប​លោក បាន​ក្លាយ​ជា​កូនបំណុល​។​

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​អ្នកពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​។ ចំណែក​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល ក៏​មិនទាន់​សុំ​ការអត្ថាធិប្បាយ​បានដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services