Connect with us

ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀន ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសទណ្ឌិត សម រង្ស៊ី

បានផុស

នៅ

មន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សភ្លើងទៀន ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសយ៉ាងដាច់អ​ហង្ការបំផុត ចំពោះលោក សម រង្ស៊ី ដែលជាទណ្ឌិត និងជាជនក្បត់ជាតិ ដែលបានបន្តប្រមាថព្រះចេស្ដា អង្គព្រះម​ហាក្សត្រ។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទាំងនោះ ក៏បានស្នើឲ្យស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការទៅលើអតីតមេបក្សប្រឆាំង សម រង្ស៊ី នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មថ្កោលទោស ចេញពីមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សភ្លើងទៀន ធ្លាក់មកជាបន្តបន្ទាប់យ៉ាងដូច្នេះ ក្រោយពីសម្ដេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីចែកពូជស្រូវជូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ បានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលបន្តប្រមាថព្រះចេស្ដា អង្គព្រះម​ហាក្សត្រ ហើយកុំបារម្ភខ្លាចរឿងបក្សដកតំណែង នោះឡើយ។

នៅព្រឹកថ្ងៃទី ២៧ ខែតុលានេះ គណបក្សភ្លើងទៀន ក៏បានសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ គណបក្សភ្លើងទៀន ក៏បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមា​ថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការ​ពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា។ គណបក្សមួយនេះ ក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្ដា អង្គព្រះមហា​ក្សត្រ តាមការស្នើសុំរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែតុលានេះថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំកាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

Sokha Hotels

ព័ត៌មានពេញនិយម