ព័ត៌មានជាតិ
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ចំពោះចំណាត់ការលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក
មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ចំណាត់ការទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ ដែលដឹកនាំ និងធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោតនោះ គឺធ្វើឡើងដោយផ្អែកលើច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

ការបញ្ជាក់នេះ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ បានបើកសវនាការលើបណ្តឹងចំនួន ៥ ប្ដឹងមេក្លោងបានដឹកនាំធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត និងបក្ខពួកមួយចំនួនទៀត។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះថា គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានសម្រេចលើបណ្ដឹងទាំង ៥នោះ ដូចជា៖

១. សម្រេចលើបណ្ដឹង/សំណុំរឿងលេខ ០០១
-ពិន័យជាប្រាក់ចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី។
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈ ២៥ឆ្នាំ។
២. សម្រេចលើបណ្ដឹង/សំណុំរឿង ០០២
-ពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សេង ម៉េងប៊ុនរ៉ុង។
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់ឈ្មោះ សេង ម៉េងប៊ុនរ៉ុង សម្រាប់រយៈពេល ២០ឆ្នាំ។

៣. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៣
-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ សោ ចាន់ដេត , ឈ្មោះ គង់ សភា , ឈ្មោះ ហេង ដាណារ៉ូ។
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតក្នុងម្នាក់ៗ សម្រាប់រយៈពេល ២០ឆ្នាំ។

៤. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៤
-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ គឹម សុខ , ឈ្មោះ ឆាំ ឆានី។
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំក្នុងម្នាក់ៗ។

៥. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៥
-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ មូរ សុខហួរ , ឈ្មោះ ឡុង រី , ឈ្មោះ ហូរ វ៉ាន់ , ឈ្មោះ អេង ឆៃអ៊ាង , ឈ្មោះ នុត រំដួល , ឈ្មោះ រិន រដ្ឋ , ឈ្មោះ ភាន់ រិទ្ធី , ឈ្មោះ ឆឺយ ឧត្តមរស្មី, ឈ្មោះ នាង សុឃុន , ឈ្មោះ ម៉ៅ វិបុល។
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំក្នុងម្នាក់ៗ។


លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា ចំណាត់ការរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ត្រូវបានអនុវត្តតាមច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ មាត្រា ១៤២ថ្មី។
មាត្រា ១៤២ថ្មី នៃច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ បានកំណត់ថា៖
-ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
-រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំង មិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
-បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។
-ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។
-រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។
-ណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។
-រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់។
-ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
-ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្ដលើការបោះឆ្នោត។
-បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
-បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន។
-ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត។
-ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។
ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាមីខ្លួន សម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌទី ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តអំពើល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី ១ ខាងលើនេះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


